adverise with khmeread Index

លួចបន្ទះសូឡាហើយបាញ់គំរាមសមត្ថកិច្ច ត្រូវបានចាប់ខ្លួន

     ឧ​ត្ត​រ​មានជ័យ ៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​វេលា​ម៉ោង​៩​និង​៤៤​នាទី​ព្រឹក​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ចំណុច​ភូមិ​ជ័យ​និវត្តន៍ ឃុំ​ទំនប់​ដាច់ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ ខណ​:​ពេល​សមត្ថកិច្ច​តាម​ចាប់ខ្លួន​ពីបទ​ចោរកម្ម ហើយ​បាន​បាញ់​គំរាម​សមត្ថកិច្ច​ថែមទៀត ។​
    សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ​កែវ រតនា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​ទួល​ពង្រ ឃុំ​ទំនប់​ដាច់ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​
    សមត្ថកិច្ច​បន្តថា កាលពី​យប់​ថ្ងៃទី​២៥ ខែធ្នូ មាន​ករណី​លួច​បន្ទះ​សូ​ឡា​របស់​ប្រជាពលរដ្ឋ ហើយ​សមត្ថកិច្ច​ក៏បាន​បើក​ការស្រាវជ្រាវ​ឈានដល់​ការកំណត់​មុខសញ្ញា​។ លុះ​ព្រឹក​ឡើងកម្លាំង​សមត្ថកិច្ច​មាន​ប៉ូលិស​និង​អាវុធហត្ថ​ខេត្ត​បាន​ចុះទៅ​ចំណុចកើតហេតុ​ខាងលើ​ដើម្បី​ចាប់​ជនសង្ស័យ ។​
    តែ​ពេល​សមត្ថកិច្ច​ជិះ​រថយន្ត​ទៅដល់​ជនសង្ស័យ​ក៏​ស្ទុះ​មក​វាយ​បំបែក​កញ្ចក់​ឡាន​ហើយ​ប្រទាញប្រទង់ ដណ្ដើម​កាំភ្លើង​បាន រួច​បាញ់​ឡើងលើ​ចំនួន​១៥​គ្រាប់​។ ភ្លាមៗ​នោះ​សមត្ថកិច្ច​ប៉ូលិស​សហការ​ជាមួយ​អាវុធហត្ថ​បង្ក្រាប​ទៅលើ​ជន​នោះ​។ ចំណែក​ជនសង្ស័យ​ក្រោយពេល​បាញ់​រួច​ក៏​ទម្លាក់​កាំភ្លើង​ចុះ រួច​លើកដៃ​ឡើងលើ​សុំ​រួច​ជីវិត ទើប​សមត្ថកិច្ច​ឃាត់ខ្លួន​បានតែ​ម្ដង​៕​

adverise with khmeread

មតិយោបល់