adverise with khmeread 1

ស្ត្រី​គួរតែ​អាន​អត្ថបទ​នេះ​! អត្ថប្រយោជន៍​ទឹកនោម និង​មូល​ហេតុដែល​អ្នក​គួរ​បត់ជើងតូច​ពេល​ងូតទឹក​

​    ​១. នោម​នៅពេល​ងូតទឹក​
​    ​ការ​នោម​ឈរ​មិន​ត្រឹមតែ​គ្មាន​ផលប៉ះពាល់​នោះទេ ប៉ុន្តែ​វា​ជួយ​ដល់​ការ​សន្សំសំចៃ​ទឹក​រាប់​តោន​។ មនុស្ស​ដែល​ធ្វើបែបនេះ​បាន​សន្សំសម្ចៃ​ទឹក​ចំនួន ១៥ លីត្រ​រៀងរាល់ថ្ងៃ​បើ​ប្រៀបធៀប​នឹង​ការ​នោម​ចុច​ទឹក​ក្នុង​បង្គន់​។​

​    ​២. លាង​សម្អាត​របួស​
​    ​អ្នកជំនាញ​និយាយថា ទឹកនោម​របស់​យើង​អាច​លាង​សម្អាត​របួស​បាន​។ ប្រសិនបើ​អ្នករងរបួស​ហើយ​មិនមាន​គ្រឿង​សង្គ្រោះបន្ទាន់​នៅ​ជិត​ខ្លួន ជម្រើស​តែមួយគត់​នោះ​គឺ​អ្នក​អាច​ប្រើ​ទឹកនោម​ស្រស់​របស់​អ្នក​បាន​។ វា​មិន​ត្រឹមតែ​សម្អាត​មុខរបួស​នោះទេ ប៉ុន្តែ​វា​ក៏​ជួយ​សម្រួល​ដល់​ជាលិកា​របស់​យើង​ហើយក៏​អាច​កាត់បន្ថយ​ភាពឈឺចាប់​។​

​    ​៣. ថែរក្សា​ស្បែក​
​    ​ទឹកនោម​ក៏មាន​អត្ថប្រយោជន៍​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​ស្បែក​ឡើង​ក្រហម​ផងដែរ​។ អ៊ុយ​រ៉េ (Urea) គឺជា​គ្រឿងផ្សំ​ដ៏​សកម្ម​ដែល​ប្រើ​នៅក្នុង​ឡេ​លាប​ស្បែក​និង​ទឹកអប់​។ លោកអ្នក​គ្រាន់តែ​យក​ទឹកនោម (​គុណភាព​ល្អ​គឺ​ទឹកនោម​ពី​ព្រលឹម​) ទៅ​រុំ​លើ​ស្បែក​ក្រហម​ដោយ​ប្រើ​បង់​រុំ បន្ទាប់មក​ទុកចោល​រយៈពេល ២ ទៅ ៣ ម៉ោង​មុននឹង​លាង​សម្អាត​។ ប៉ុន្តែ​អ្នក​ត្រូវ​ដឹងថា អ្នក​មិនគួរ​ដើរទៅ​ហ្វូងមនុស្ស​នោះទេ ព្រោះ​ទឹកនោម​មាន​ក្លិនឆ្អេះ​ណាស់​។​

​    ​៤. ព្យាបាល​ផ្សិត​
​    ​អ្នក​អាច​ប្រើ​ទឹកនោម​ជាមួយ​បង់​រុំ​ដើម្បី​ប្រយុទ្ធប្រឆាំង​មេរោគ​ផ្សិត​។ លោកអ្នក​គ្រាន់តែ​យក​ទឹកនោម​រុំ​នៅ​តំបន់​កើត​ផ្សិត​និង​ទុក​វា​ឱ្យ​ស្ងួត​នៅពេល​យប់​។ បន្ទាប់ពី​ប៉ុន្មាន​សប្តាហ៍​ក្រោយមក រោគសញ្ញា​មេរោគ​នេះ​អាច​កាត់បន្ថយ​បាន​យ៉ាងច្រើន​។ 

​    ​ចំណាំ​៖ អ្នក​ត្រូវ​ជួប​គ្រូពេទ្យ​ជំនាញ​ប្រសិនបើ​មេរោគ​ផ្សិត​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​៕

adverise with khmeread
ប្រភព៖ naturalhealingmagazine

អ្នកនឹងចូលចិត្ត

មតិយោបល់