adverise with khmeread 1

ស្រា​សំប៉ាញ​អាច​បង្កើន​ការចងចាំ​និង​បញ្ចៀស​ជំងឺ​វង្វេង​?

    ​កាលពីពេល​ថ្មីៗ​នេះ សាកលវិទ្យាល័យ University of Reading ក្នុង​ចក្រភព​អង់គ្លេស​បាន​ពិនិត្យ​ពី​ផលប៉ះពាល់​នៃ​ស្រា​សំប៉ាញ​ចំពោះ​ការចងចាំ ហើយ​ពួកគេ​បាន​រកឃើញថា ស្រា​នេះ​ផ្ទុក​នូវ  ជាតិ Phenol ដែល​ជំរុញ​សញ្ញា​ក្នុង​ខួរក្បាល ហើយ​វា​ក៏​ប្រហែលជា​មូលដ្ឋាន​ដើម្បី​ជួយ​យើង​ចងចាំ​បានល្អ​ថែម​ទៀតផង​។ Phenol ក៏​អាចជួយ​ប្រឆាំងនឹង​ជំងឺ​ចាស់​វង្វេង​ផងដែរ​។​

​    ​អ្នក​គួរ​ដឹងថា ស្រា​សំប៉ាញ​ផ្ទុក​នូវ Phenol ច្រើនជាង​ស្រា​ធម្មតា ហើយ​អ្នកដឹកនាំ​ផ្នែក​ស្រាវជ្រាវ​នេះ​បាន​ណែនាំ​ឱ្យ​អ្នក​ផឹកស្រា​សំប៉ាញ​ពី ១ ទៅ ៣ កែវ​ក្នុង​មួយ​សប្តាហ៍​។ ប៉ុន្តែ​លោក​សាស្ត្រាចារ្យ Jeremy Spencer បាន​និយាយថា ការផឹក​ស្រា​សំប៉ាញ​មួយ​ដប​ដាច់​ក្នុង​មួយថ្ងៃ​មិនមាន​ផល​ល្អ​ដល់​សុខភាព​នោះទេ​។​

​    ​លោកអ្នក​ក៏ត្រូវ​ប្រុងប្រយ័ត្ន​ផងដែរ​ថា ផលប៉ះពាល់​ថ្លើម​និង​តម្រងនោម​មិនត្រូវ​បាន​ពិនិត្យ​នៅក្នុង​ការសិក្សា​នេះ​ទេ​។ ទោះយ៉ាងណា ការសិក្សា​មុនៗ​ពី​សាកលវិទ្យាល័យ University of Reading បាន​បង្ហាញថា ការផឹក​ស្រា​សំប៉ាញ ១ ទៅ ២ កែវ​ក្នុង​មួយ​សប្តាហ៍​អាច​ល្អ​ដល់​បេះដូង​និង​ចលនា​ឈាម ហើយ​វា​ក៏​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង​និង​ដាច់​សរសៃឈាម​ខួរក្បាល​ផងដែរ​៕

adverise with khmeread
ប្រភព៖ naturalhealingmagazine

អ្នកនឹងចូលចិត្ត

មតិយោបល់