adverise with khmeread F4f999cb 61d2 4e18 bea4 102008e6098c

ធ្លាប់​ជាប់គុក​ម្តង វ៉ៃ​ប្រពន្ធ​កូន​របួសធ្ងន់​អាច​ចូល​គុក​ម្តងទៀត​

    កណ្តាល ៖ បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​នៅ​ថ្ងៃទី​១៧​ មិថុនា ​ឆ្នាំ​២០១៦ ​បន្ទាប់ពី​ប្រើ​អំពើហិង្សា​ក្នុង​គ្រួសារ​វាយ​ប្រពន្ធ​កូន​របួសធ្ងន់​នា​ថ្ងៃទី​១៦​ មិថុនា ​ឆ្នាំ​២០១៦ វេលា​ម៉ោង​៧​យប់​នៅ​ចំណុច ភូមិ​អ​ញ្ជែ​ង​លើ ឃុំ​ពុក​ឫស្សី ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ០២​នាក់​១-​ឈ្មោះ ថេ​ង សាវ៉ន ភេទ​ស្រី អាយុ៣៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ មាន​របួសស្នាម​ស្នាម​ហើម​លើ​ថ្ពាល់​ខាងស្តាំ០១​កន្លែង និង​ស្នាម​លើ​ច្រមុះ០១​កន្លែង (​ត្រូវជា​ប្រពន្ធ​) និង​២-​ឈ្មោះ បេង សំណាង ភេទ​ប្រុស អាយុ០៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរក្នុងបន្ទុក មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ មាន​របួសស្នាម ឆ្អា​លើ​ថ្ពាល់​ខាងស្តាំ០១​កន្លែង និងស្នាម​
​លើ ក​ខាងស្តាំ០១​កន្លែង (​ត្រូវជា​កូន​)។​

    ចំណែក​ជនល្មើស​ឈ្មោះ បឿន បេង​ ភេទ​ប្រុស អាយុ៣៦​ឆ្នាំ ជនជាតិខ្មែរ ​មុខរបរកសិករ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ ត្រូវជា​ប្តី (​ឃាត់ខ្លួន​)។​

    ប៉ូលិស​បន្តថា កន្លងមក​ជនល្មើស​ធ្លាប់ប្រើ​ហិង្សា​លើ​ជនរងគ្រោះ ហើយ​សមត្ថកិច្ច​ឃាត់ខ្លួន​បញ្ជូនទៅ​តុលាការ​ជាប់ពន្ធនាគារ​រយៈពេល ០១​ឆ្នាំ​មកហើយ។ ពេល​ចេញពី​ពន្ធនាគារ​វិញ​នៅក្នុង​កំឡុង​ខែ​៤​ ឆ្នាំ​២០១៦ ជនល្មើស​ក៏​មក​សូម​រស់នៅ​ជាមួយ​ជនរងគ្រោះ​ជា​ប្តី​ប្រពន្ធ​វិញ។​

    លុះដល់​ថ្ងៃទី​១៦​ មិថុនា ​ឆ្នាំ​២០១៦ វេលា​ម៉ោង​៤ល្ងាច ជនល្មើស​បាន​ទៅ​ផឹកស្រា​នៅផ្ទះ​ឈ្មោះ ហេង សៀង​ហៃ ដែល​នៅជាប់​និង​ផ្ទះ​ជនរងគ្រោះ ដល់​វេលា​ម៉ោង​៦​ល្ងាច ជន​ល្មើស​ក៏​ត្រឡប់មកផ្ទះ​វិញ ដោយមាន​សភាព​ស្រវឹង​ស្រា​ជនល្មើស​ក៏​ចូលដេក​លើ​គ្រែ​ក្នុងផ្ទះ។​

    រហូតដល់​វេលា​ម៉ោង​៧​យប់​នា​ថ្ងៃ​ដដែល​ជនល្មើស​ក៏​ក្រោក​ពី​ដេក​វិញ ឃើញ​កូនប្រុស​ឈ្មោះ បេង សំណាង កំពុង យំ​ជនល្មើស​ក៏​ស្រែក​សួរថា ថី​ណុង​? ពេលនោះ​កូនប្រុស មានការ​ភ័យខ្លាច ក៏​រត់​ទៅផ្ទះ​ជីតា​ឈ្មោះ សាន់ ថេ​ង ជនល្មើស​បាន​រត់​ទៅតាម​យកមក​ផ្ទះ​វិញ។​

    ពេលមកដល់​ជនល្មើស​បាន​វាយ​កូនប្រុស ហើយ​ចាប់​បោក​ទៅលើ​គ្រែ និង​ច្របាច់ក ឃើញ​ដូចនេះ​ជនរងគ្រោះ​(​ប្រពន្ធ​) បាន​ចូលទៅ​ឃាត់ ស្រាប់តែ​ជនល្មើស បាន​វាយ​ទាត់​ធាក់​លើ​ជនរងគ្រោះ​បណ្តាល​ឱ្យមាន​របួសស្នាម។​

    ប៉ូលិស​បន្តទៀតថា ដល់​ថ្ងៃទី​១៧ ​មិថុនា​ ឆ្នាំ​២០១៦ វេលា​ម៉ោង០៨​ជនរងគ្រោះ​ បានមក​ដាក់ពាក្យ​បណ្តឹង​នៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក ។ បន្ទាប់មក​កម្លាំង​ប៉ុស្តិ៍​សហការ​ជាមួយ​ផ្នែក​យុត្តិធម៌​ធ្វើការ​ឃាត់ខ្លួន​ជនល្មើស បន្ត​ចាត់ការ​តាម​នីតិវិធី៕
 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់