adverise with khmeread A9ae17e6 f0ea 4045 b67f 05df4e0c1d7a

រថយន្ត​ធំ​បើក​បុក​ម៉ូតូ​បណ្តាលឱ្យ​បុរស​៣​នាក់​ស្លាប់​ភ្លាមៗ នៅ​ស្រុក​ទឹកឈូ

    កំពត ៖ បុរស​៣​នាក់​បាន​ស្លាប់​ភ្លាមៗ ដោយសារ​រថយន្ត​ធុន​ធំ​បើក​បុក ខណៈពេល​កំពុងបើក​ម៉ូតូ​កាលពី​វេលា​ម៉ោង​ប្រមាណ​០២​យប់ ឈានចូល​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០១៦​នៅ​ចំណុច​ខាង​កើត​ស្ពាន​ក្បាល​រមាស ប្រហែល​២០០​ម៉ែត្រ ស្ថិតនៅ​ក្នុងភូមិ​ត្រពាំង​សង្កែ ឃុំ​ត្រពាំង​សង្កែ ស្រុក​ទឹកឈូ ខេត្តកំពត។​

    ប៉ូលិស​និយាយថា រថយន្ត​ហ៊ីយ៉ាន់​ដាយ​ចំណុះ​៥​តោន​ស្លាក​លេខ​កំពត 3A-0414 បើក​បុក​ម៉ូតូ Dream-2015 ពណ៌ខ្មៅ ស្លាក​លេខ​ភ្នំពេញ 1CT-3852 បណ្ដាល​ឱ្យ​បុរស​អ្នកជិះ​លើម៉ូតូ​ទាំង ៣​នាក់ ស្លាប់​ភ្លាមៗ​នៅ​ហ្នឹង​កន្លែង​នៅ​ខាង​កើត​ស្ពាន​ក្បាល​រមាស ប្រហែល​២០០​ម៉ែត្រ ស្ថិតនៅ​ក្នុងភូមិ​ត្រពាំង​សង្កែ ឃុំ​ត្រពាំង​សង្កែ ស្រុក​ទឹកឈូ។​

    ប៉ូលិស​បន្តថា អ្នក​ដែល​ស្លាប់​ទាំង​៣​នាក់​នោះ នៅ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ។ រីឯ​រថយន្ត​បង្ក​ចាប់បាន​ហើយ សមត្ថកិច្ច​បាន​ចុះ​ធ្វើ​អន្តរាគមន៍​ភ្លាមៗ ដើម្បី​ស្វែងរក​អត្តសញ្ញាណ​ជនរងគ្រោះ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់