adverise with khmeread A7a41459 5d6c 475b ae99 97e40dd91644

កឹ​ប​លុយ​ប្តី​ទុកឱ្យ​ទិញ​ម្ហូប​មកលេង​ល្បែង​ស៊ី​សង​ត្រូវ​ប៉ូលិស​ចាប់ខ្លួន​ខ្មាស់​គេ​

    ភ្នំពេញ ៖ កម្លាំង​ប៉ូលិស​ខណ្ឌ​សែន​សុខ និង​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ភ្នំពេញ​ថ្មី បាន​ចុះបង្ក្រាប​ទីតាំង​ប្រព្រឹត្ត​លេងល្បែង​ស៊ីសង​បៀរ និង​កត់​កន្ទុយលេខ​ស្ថិតនៅ​ភូមិ​ពោងពាយ សង្កាត់​ភ្នំពេញ​ថ្មី កាលពី​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៦ វេលា​ម៉ោង៤​ល្ងាច​ដោយ​ឃាត់ខ្លួន​មនុស្ស​បាន ៧​នាក់ (​ស្រី​៦​នាក់)​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​រួមមាន ១.ឈ្មោះ រ៉​ន ហួយ ភេទ​ស្រី អាយុ ៣៩​ឆ្នាំ​, ២.ឈ្មោះ ជិន ស្រី​មាស ភេទ​ស្រី អាយុ ៣២​ឆ្នាំ​, ៣.ឈ្មោះ សេង ច្រឹប ភេទ​ស្រី  អាយុ ៥០​ឆ្នាំ​, ៤.ឈ្មោះ ឃុន សាវ៉ន ភេទ​ស្រី អាយុ ៤១​ឆ្នាំ​, ៥.ឈ្មោះ ស៊ុន សុគន្ធ ភេទ​ស្រី អាយុ ៥៨​ឆ្នាំ​, ៦.ឈ្មោះ ស៊ឹម ស្រី​ម៉ុម ភេទ​ស្រី អាយុ ២៧​ឆ្នាំ​ និង៧.ឈ្មោះ សុខ ស្រី​ខា ភេទ​ស្រី អាយុ ៣០​ឆ្នាំ។​

    ប្រតិបត្តិការ​នេះ​ប៉ូលិស​ដកហូត​បាន​ បៀរ​ ចំនួន៣​ហូរ​កន្ទុយ​ឆ្នោត និង​ក្រដាស់​កត់​កន្ទុយលេខ​មួយចំនួន​, លុយ​ចំនួន៩០$​ និង ៤៧០.០០០​រៀល។​

    ប្រភពពី​អ្នកជិតខាង បានឱ្យដឹងថា ស្រី​ទាំងអស់នេះ​មួយថ្ងៃៗ​មិនដែល​ឃើញ​ចេះ​រក​​ស៊ី​​អ្វី​ទេ​ក្រៅ ល្បែង​​ស៊ី​សង ទាំងនេះហើយ​ក្រុម​ស្ត្រី​ជា​ផ្ទះ​បាន​លួច​លុយ​ប្តី​ទុកឱ្យ​ទិញ​ម្ហូប បែរជាយក​មកលេង​ល្បែង​ត្រូវ​ប៉ូលិស​យកមក​សួរ​នាំនៅ​អ​ធិ​រដ្ឋា​ន​ប៉ូលិស​ខណ្ឌ​សែន​សុខ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់