adverise with khmeread F5718e79 aad4 47b3 b810 f0dd29d7a392

ទំនង​ស្រវឹង​បើករថយន្ត​បុក​របាំង​ថ្ម​បាក់​៧​កង់​

    ភ្នំពេញ ៖ របាំង​ថ្ម​ចែក​ទ្រូងផ្លូវ​៧​កង់​ត្រូវ បាន​បុរស​ស្រវឹង​ម្នាក់​បើករថយន្ត​បុក​បណ្តាល​ឱ្យ​បាក់​ខ្ទេច​នៅតាម​ផ្លូវ២១៧ ស្ថិតក្នុង​សង្កាត់​អូរឫស្សី​ទី​៣ ​ខណ្ឌ​៧​មករា នា​ម៉ោងជាង​១២​យប់ ឈានចូល​ថ្ងៃទី​១៨ ​ខែមិថុនា​ ឆ្នាំ​២០១៦។​

    ប្រភពព័ត៌មាន​ពី​ក​ន្លែ​កើតហេតុ​បានឱ្យដឹងថា នៅ​ម៉ោង​ខាងលើ​គេ​បានឃើញ​បុរស​ម្នាក់ បើករថយន្ត​មួយគ្រឿង​ម៉ាក TUNDRA ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំ​ព​ញ 2J-2233 តាម​បណ្តោយ​ផ្លូវ​២១៧ ក្នុង​ទឹ​សដៅ​ពី​កើ​តទៅ​លិច។​

    លុះ​បើក​មក​ល់​ចំណុចកើតហេតុ ដោយសារ​អ្នកបើក​ស្ថិតក្នុង​ស្ថានភាព​ស្រវឹង មិនអាច​គ្រប់គ្រង​ខ្លួនឯងបាន ធ្វើ​ឱ្យ​រថយន្ត​ទៅបុក​របាំង​ថ្ម​ចែក​ទ្រូងផ្លូវ​បណ្តាលឱ្យ​បាក់​អស់​៧​កង់់ និង​ធ្វើ​ឱ្យ​រថយន្ត​រង​ការខូចខាត​ផ្នែ​ខាងមុខ តែ​មិន​បណ្តាលឱ្យ​អ្នកបើកបរ​រងរបួស​នោះទេ​។​

    ក្រោយ​កើតហេតុ​រថយន្ត និង​អ្នកបើកបរ​ត្រូវបាន​សមត្ថកិច្ច​នាំយក​ទៅ​ការិយាល័យ​ចរាចរ​ផ្លូវគោក​រាជធានី​ភ្នំពេញ ដើម្បី​ដោះស្រាយ​គ្នា​ទៅតាម​ផ្លូវច្បាប់​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់