adverise with khmeread 1

​គ្រូបង្វឹក​ក្រូ​អាស៊ី​បោះសម្តី​ឱ្យ​ប្រិយមិត្ត​ខ្លួន​ថា "​ភេរវ​ករ​កីឡា​"

​    ​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​ក្រូ​អាស៊ី​លោក Ante Cacic បាន​វាយប្រហារ​ទៅលើ​ប្រិយមិត្ត​គាំទ្រ​ជម្រើសជាតិ​ខ្លួន​មួយ​ក្តាប់​តូច​ថា "​ភេរវ​ករ​កីឡា​" បន្ទាប់ពី​ការប្រកួត​របស់​ក្រុម​គាត់​ជាមួយ​សាធារណៈ​ឆែក​ត្រូវបាន​រំខាន​ដោយ​ការ​គប់​ភ្លើង​ពី​កន្លែង​ទស្សនា​។​

​    ​គ្រូបង្វឹក​វ័យ ៦២ ឆ្នាំ​រូបនេះ​មិនអាច​គ្រប់គ្រង​កំហឹង​របស់ខ្លួន​បាន​បន្ទាប់ពី​ការប្រកួត ដែល​បានបញ្ចប់​ដោយ​លទ្ធផល ២-២ បន្ទាប់ពី​គ្រាប់​បាល់​ប៉េ​ណា​ល់​ទី​ដោយ​កីឡាករ Tomas Necid និង​បាន​រិះគន់​ទៅលើ​ក្រុម​អ្នកគាំទ្រ​របស់ខ្លួន​ឱ្យទទួល​ខុសត្រូវ​ចំពោះ​ការ​គប់​ភ្លើង​និង​ការប៉ះទង្គិច​នៅ​កន្លែង​ទស្សនា​។​

​    ​UEFA បានបញ្ជាក់​កាលពី​យប់មិញ​នេះ​ថា ពួកគេ​នឹងធ្វើ​ចំណាត់ការ​វិន័យ​ប្រឆាំងនឹង​សហព័ន្ធ​បាល់ទាត់​ក្រូ​អាស៊ី ហើយ​លោក Cacic ក៏បាន​ថ្កោលទោស​ភ្លាមៗ​ចំពោះ​អ្វីដែល​បានកើត​ឡើង​ដែរ​។​

​    ​លោក​បាន​និយាយថា "​ពួកគេ​មិនមែនជា​អ្នកគាំទ្រ​នោះទេ​! កន្លែង​របស់​ពួកគេ​មិនមែន​នៅ​កីឡដ្ឋាន​ទេ​។ យើង​ពិតជា​សោកស្តាយ​យ៉ាងខ្លាំង​! យើង​បានដឹងថា​ពួកគេ​ជា​បញ្ហា​។ យើង​បានដឹងថា រឿងនេះ​អាច​កើតឡើង​! ពួកគេ​ជា​ភេរ​វក​កីឡា​ហើយ​ពួកគេ​ធ្វើ​អ្វី​តាមតែ​ពួកគេ​ចង់​ធ្វើ​។ វា​ពិតជា​ឈឺចាប់​ណាស់​"៕

 

adverise with khmeread
ប្រភព៖ eurosport

មតិយោបល់