adverise with khmeread Index

បើករថយន្តបុករនាំងដែកហើយផ្ទុះឆេះ អស់រថយន្តមួយគ្រឿង (វីដេអូខាងក្នុងអត្ថបទ)

     ភ្នំពេញ ៖ រថយន្តឡិចសីុសមួយគ្រឿងបានបើកបុករនាំងដែកចែកទ្រូងផ្លូវបាក់អស់១២ផ្ទាំង ហើយព្យាយាមបើករត់គេចបានប្រហែល១០០ម៉ែត្រផ្ទុះឆេះបង្កឲ្យមានភាពភ្ញាក់ផ្អើលទាំងកណ្តាលយប់ ម៉ោង១១កន្លះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៥ នៅចំមុខធនាគារអេសីុលីដាតាមបណ្តោយមហាវិថីសហព័ន្ឋរុស្សីុ ស្ថិតក្នុងសង្កាត់កាកាប ខណ្ឌពោធិសែនជ័យ។
    សាក្សីនិយាយថា រថយន្តដែលបង្កគ្រោះថ្នាក់ដោយឯកឯងម៉ាកឡិចសីុស RX350 ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ 2AF-8896 បើកបរដោយបុរសម្នាក់ទៅបុករនាំងដែកពុះចែកទ្រូងផ្លូវ បាក់អស់១២ផ្ទាំង ហើយព្យាយាមបើករត់គេចបានប្រហែល១០០ ម៉ែត្រ ក៏ផ្ទុះឆេះបង្កឲ្យមានការភ្ញាក់ផ្អើលទាំងកណ្តាលយប់តែម្តង។ពេលនោះគេឃើញម្ចាស់រថយន្តបើកទ្វារហើយរត់បាត់មិនបង្កគ្រោះថ្នាក់ដល់ជីវិតឡើយ។
    បន្ទាប់មកមានរថយន្តពន្លត់អគ្គិភ័យ១គ្រឿងមកជួយអន្តរាគមន៍បាញ់ទឹកទើបរលត់ទាំងស្រុង ៕

 

adverise with khmeread

មតិយោបល់