adverise with khmeread 1

​បវរកញ្ញា​ចក្រភព​អង់គ្លេស​នាង Zara Holland ត្រូវគេ​ដក​មកុដ​មកវិញ ព្រោះ​រួមភេទ​លើ​កម្មវិធី​ទូរទស្សន៍

​    ​Zara Holland ត្រូវបាន​គេ​ដកហូត​មកុដ​បវរកញ្ញា​ឯក Miss Great Britain បន្ទាប់ពី​នាង​បាន​ប្រព្រឹត្ត​ការ​រួមភេទ​ស្តែងៗ​នៅលើ​កញ្ចក់​ទូរទស្សន៍ ITV2 នៃ​កម្មវិធី​ជីវិត​ពិត Love Island ។​

​    ​Zara បាន​ដេក​ជាមួយ​អតីត​មិត្ត​ប្រុស​របស់​នាង Vicky Pattison គឺ​លោក Alex Brown បន្ទាប់ពី​គាត់​បានមក​ស្នាក់នៅ​ក្នុង​វីឡា​មួយ​នោះបាន​ត្រឹមតែ​មួយថ្ងៃ ហើយ​ភ្លាមនោះ​ក៏មាន​ការសោកស្តាយ​ចំពោះ​ទង្វើ​ដែល​នាង​បាន​ប្រព្រឹត្ត​។​

​    ​វា​ហាក់ដូចជា​នាង​មាន​ភាព​ស្មុ័​គ្រ​ស្មាញ​ច្រើនឡើង​បន្ថែមទៀត​ទៅលើ​ផ្លូវចិត្ត​របស់​នាង ពេលដែល​នាង​ដឹងថា ពានរង្វាន់​របស់​នាង​ត្រូវបាន​គេ​ដកហូត​។​

​    ​សេចក្តីថ្លែងការណ៍​ជា​ផ្លូវការ​បានបញ្ជាក់​ថា "​ក្រោយពី​សកម្មភាព​នៅ​ប៉ុស្តិ៍ ITV2 ក្នុង​កម្មវិធី Love Island កាលពីពេល​ថ្មីៗ​នេះ ពួកយើង​ពិតជា​មានការ​សោកស្តាយ​ទៅលើ​ការ​ជ្រើស​តែង​តំណែង​របស់​ស្ថាប័ន​បវរកញ្ញា​ចក្រភព​អង់គ្លេស (Miss Great Britain Organisation) ដែល​ប្រកាសថា "​ត្រូវតែ​ដក​នាង Zara Holland ចេញពី​ម្ចាស់​មកុដ Miss Great Britain ជា​ផ្លូវការ​"​។​

​    ​សេចក្តី​ថ្លែ​ការណ៍​នេះ ក៏បាន​បញ្ជាក់បន្ថែម​ដែរ​ថា នាង Deone Robertson ចំណាត់ថ្នាក់​ទី​២ នឹង​ចូលកាន់​តំណែង​បវរកញ្ញា​អង់គ្លេស​នេះ ពី​នាង Zara Holland នៅពេល​ឆាប់ៗ​ក្នុងឆ្នាំនេះ ដោយសារតែ​ពួកគេ​មិនអាច​លើកស្ទួយ​នាង Zara Holland ក្នុងឋានៈ​ជាតា​រា​បង្ហាញ​ម៉ូត​ដ៏​ល្បី​ទៀត​នោះទេ​៕​

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់