adverise with khmeread 1

​អ៊ីចឹង​បានជា​ប្តី​ក្រ​! Kim Kardashian ចំណាយ​ប្រាក់​ជិត​១​ពាន់​ដុល្លារ​ប្រចាំថ្ងៃ​ទៅលើ​ផលិតផល​ថែ​ស្បែក​

    ​នាង Kim Kardashian West បាន​ចំណាយ​ប្រាក់ ៨១៤​ដុល្លារ​ទៅលើ​ផលិតផល​ថែ​ស្បែក​របស់ខ្លួន​រៀងរាល់ថ្ងៃ​។​

​    ​តារា​វ័យ ៣៥​ឆ្នាំ​រូបនេះ​បាន​បង្ហើប​ឱ្យដឹងពី​ទម្លាប់​នៃ​ការថែទាំ​សម្រស់​ប្រចាំថ្ងៃ​របស់​នាង​តាម​កម្មវិធី Snapchat កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ និង​បានបង្ហាញ​ពី​វិធី​ប្រាំមួយ​ជំហាន​នៃ​ការ​ផាត់មុខ​មុននឹង​អនុវត្ត​ផលិតផល​គ្រឿងសំអាង​របស់​នាង ដែលមាន​ចំនួន​សរុបទៅ​កៀក​នឹង​មួយ​ពាន់​ដុល្លារ​អាមេរិក​។​

​    ​នៅក្នុង​វីដេអូ​ឃ្លី​ប​នៃ​បណ្តាញ​សង្គម​របស់​ស្ត្រី​ដែល​ពណ៌​សក់​ដាំង​ដែង​រូបនេះ​ត្រូវបាន​គេ​ប្រទះឃើញ​កំពុង​ផាត់​ផ្ទៃមុខ​របស់​នាង ជាមួយនឹង​ឧបករណ៍​មួយ​ឈ្មោះថា This Works In Transit No Traces 60 Pads ដែល​លាយឡំ​ទឹក​ក្រអូប​ជាមួយនឹង​ជីរអង្កាម ហើយ​នាង​បាន​បន្ត​ប្រើប្រាស់​ផលិតផល​ថែទាំ​សំណើម​លើ​ស្បែក​ជាមួយនឹង​គ្រាប់​ធុញ្ញ​ជាតិ​របស់​អាមេរិក Jojoba រួមជាមួយ​ផ្លែ Currant (​ស្រដៀង​ក្រខុបព្រៃ​) និង ផលិតផល​ប្រេង​លាប​ឈ្មោះ Anastasia Beverly Hills Hydrating Oil៕

adverise with khmeread
ប្រភព៖ Bang

មតិយោបល់