adverise with khmeread 1

David Villa ទប់ចិត្ត​មិន​សរសើរ Iniesta មិនបាន​បន្ទាប់ពី​គាត់​លេង​ល្អ​ពេក​កាលពី​យប់មិញ​

​    ​អតីត​កីឡាករ​អន្តរជាតិ​អេ​ស្ប៉ា​ញ កីឡាករ David Villa បាន​រីករាយ​យ៉ាងខ្លាំង​បន្ទាប់ពី​ជម្រើសជាតិ​របស់គាត់​បា​ន​យកឈ្នះ​ប្រទេស​តួ​ក​គី ៣-០ ហើយ​ពិសេស​ជាងគេ​នោះ​គឺ​ទម្រង់​លេង​របស់ Andres Iniesta តែម្តង​។​

​    ​ខ្សែប្រយុទ្ធ​របស់​ក្រុម New York City FC ដឹង​ច្បាស់​ពី​សមត្ថភាព​របស់ Iniesta កាលពី​ពួកគេ​លេង​ជាមួយគ្នា​នៅ​ក្លឹប Barcelona​។​

​    ​ហើយ​បន្ទាប់ពី​បង្ហាញ​ទម្រង់​លេង​ដ៏​អស្ចារ្យ​កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ Villa បានជ្រើសរើស Iniesta ជា​កីឡាករ​ល្អ​ជាងគេ​ប្រចាំ​យូរ៉ូ ២០១៦ នេះ​។​

​    ​គាត់​បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម Twitter ថា "​អេ​ស្ប៉ា​ញ​គ្រប់គ្រង​បាល់​ច្រើន និង​ស៊ុត​បាន​ច្រើន​។ ពួកគេ​មាន​កីឡាករ​ល្អ​បំផុត​ក្នុង Euro 2016 ជា​ពិ​សេ​... Andres Iniesta"​។​

​    ​ការប៉ះបាល់​ដូច​មាន​វេទមន្ត​របស់ Iniesta ទៅកាន់ Jordi Alba នៅក្នុង​គ្រាប់​បាល់​ទី​បី​បានក្លាយ​ជាការ​កត់សម្គាល់​ដែល​មិនអាច​បំភ្លេចបាន​ខណៈ​អេ​ស្ប៉ា​ញ​បាន​ធានា​កៅអី​ទៅ​វគ្គ​បន្ទាប់​និង​អាច​លើក​ពានរង្វាន់​យូរ៉ូ​ជា​លើក​ទី​បី​ជាប់​គ្នា​៕

ប្រភព៖ Goal

adverise with khmeread

មតិយោបល់