adverise with khmeread 0

​កូនៗ Angelina Jolie សម្រុក​រៀន ៧ ភាសា ក្នុងនោះ​មាន​ភាសា​ខ្មែរ​មួយ​ផងដែរ​

    ​កូនៗ​របស់ Angelina Jolie កំពុង​សង្វាតរៀន​ភាសា​ចំនួន ៧​។

​    ​តារា​សម្តែង​វ័យ ៤១​ឆ្នាំ​រូបនេះ​បាន​បង្ហើប​ឱ្យដឹងថា​កូន​របស់​នាង Maddox វ័យ ១៤​ឆ្នាំ Pax ១២, Zahara ១១, Shiloh ១០ និង​កូនភ្លោះ​វ័យ​ប្រាំពីរ​ឆ្នាំ Vivienne និង Knox មិនមាន​ចំណាប់អារម្មណ៍​ខ្ពស់​ក្នុង​ដើរ​តាម​ជំហាន​របស់​នាង និង​ស្វាមី Brad Pitt ក្នុងការ​ចាប់យក​អាជីព​នៅក្នុង​វិស័យ​ខ្សែភាពយន្ត​នោះឡើយ តែ​ពួកគេ​បាន​ផ្តោតទៅលើ​ការសិក្សា​ពហុ​ភាសា​។​

​    ​ដោយ​ផ្តល់​កិ​ត្ត​យស​នៅក្នុង​វិទ្យុ Radio 4 នៃ​កម្មវិធី Woman's Hour នាង​បាន​បញ្ជាក់ថា "​ខ្ញុំ​បាន​សួរ​ពួកគេ​ថា​ភាសា​អ្វីដែល​ពួកគេ​គាត់​ចង់​សិក្សា ហើយ Shiloh កំពុង​សិក្សា​ភាសា​ខ្មែរ ដែលជា​ភាសា​របស់​ប្រជាជន​កម្ពុជា Pax កំពុង​ផ្តោតទៅលើ​ភាសា​វៀតណាម Maddox បាន​ចាប់យក​ភាសា​អាល្លឺម៉ង់ និង​រុស្ស៊ី Zahara និយាយ​បារាំង រីឯ Vivienne ពិត​ជាមាន​ចំណង់​ចំណូល​ខ្លាំង​ទៅលើ​ភាសា​អារ៉ាប់ និង Knox កំពុងតែ​រៀន​ភាសា​កាយវិការ​"​។​

​    ​Jolie បាន​បន្ថែមទៀតថា "​ខ្ញុំ​ចង់ឱ្យ​អ្នក​សន្ម​ត់​ថា​មិនបាន​ដឹងថា​នរណា​គឺជា​កូន​របស់​អ្នក​រហូតដល់​ពួកគេ​បញ្ជាក់​ឱ្យ​អ្នក​ដឹងថា​ពួកគេ​ជា​នរណា ហើយ​ពួកគេ​គ្រាន់តែ​ក្លាយទៅជា​មនុស្ស​ម្នាក់​ដែល​ពួកគេ​ចង់បាន​តែប៉ុណ្ណោះ​។ ពួកគេ​មានការ​ចាប់អារម្មណ៍​អំពី​វប្ប​ធ​ម៍​ផ្សេងទៀត​"៕

adverise with khmeread
ប្រភព៖ Bang

មតិយោបល់