adverise with khmeread 1

Ibrahimovic៖ Chiellini ច្បាស់​ដេកពេទ្យ​ប្រសិនបើ​ខ្ញុំ​មាន​បញ្ហា​ជាមួយ​កាត់​

​    ​Zlatan Ibrahimovic បាន​អះអាងថា Giorgio Chiellini នឹង "​ស្ថិតក្នុង​មន្ទីរពេទ្យ​" ប្រសិនបើ​គាត់​មាន​បញ្ហា​ជាមួយ​ខ្សែការពារ​រូបនេះ​អំឡុង​ការប្រកួត​រវាង​អ៊ីតាលី​និង​ស៊ុយអែត​។​

​     អតីត​មិត្ត​រួម​ក្រុម​នៅ​ក្លឹប Juventus ទាំងពី​រូបនេះ​បាន​ប៉ះគ្នា​ពេញ​មួយ​ការប្រកួត​រហូតដល់​កីឡាករ Eder ស៊ុត​គ្រាប់​បាល់​ជ័យជម្នះ​នៅ​នាទី​ទី ៨៨ ឱ្យ​ជម្រើសជាតិ​អ៊ីតាលី​។​

​    ​Ibrahimovic ហាក់​មិន​សប្បាយចិត្ត​ចំពោះ​ការ​ប្រជែង​យក​បាល់​ដោយ Chiellini ទៅលើ​កីឡាករ John Guidetti ប៉ុន្តែ​គាត់​បាន​ទទូច​ក្រោយ​ការប្រកួត​ថា គាត់​មិនបាន​ខឹង​ចំពោះ​ខ្សែការពារ​កណ្តាល​រូបនេះ​ឡើយ​។​

​    ​គាត់​បាន​និយាយថា "​អ្វីៗ​គឺ​មិន​មានអី​ឡើយ​! វា​មិនមាន​បញ្ហា​ឡើយ ប៉ុន្តែ​ប្រសិន​មាន គាត់​ច្បាស់​ជា​សម្រាក​នៅ​មន្ទីរពេទ្យ​នាពេល​នេះហើយ​"៕

 

adverise with khmeread

មតិយោបល់