adverise with khmeread 1

​អត្ត​ព​លិ​ក​រុស្ស៊ី​ទាំងអស់​នៅជាប់​បម្រាម​នៅឡើយ​ខណៈ​អូឡាំពិក​នៅ​ប្រទេស​ប្រេ​ស៊ី​ល​ជិត​មកដល់​

​    ​អត្ត​ព​លិ​ក​ជនជាតិ​រុស្ស៊ី​ទាំងអស់​នៅតែ​ជាប់​បម្រាម​មិនឱ្យ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​នៅឡើយ​ទេ ដោយ​រួមបញ្ចូល​ទាំង​អូឡាំពិក​រដូវក្តៅ​នៅ​ប្រទេស​ប្រេ​ស៊ី​ល​ខាងមុខ​។​

​    ​ប្រធាន​សមាគម​អន្តរជាតិ​នៃ​សហព័ន្ធ​កីឡាអត្តពលកម្ម (IAFF) បានសម្រេច​ចិត្ត​មិន​លុបចោល​ការផ្អាក​អត្ត​ព​លិ​ក​រុស្ស៊ី ដែល​បាន​ធ្វើឡើង​កាលពី​ខែវិច្ឆិកា​នោះទេ បន្ទាប់ពី​មានការ​ចោទប្រកាន់​អំពី​ការប្រើ​សារធាតុ​គាំទ្រ​ដោយ​រដ្ឋ​របស់​រុស្ស៊ី​។​

​    ​ប៉ុន្តែ​អត្ត​ព​លិ​ក​នីមួយៗ​នៅតែ​អាច​ចូលរួមបាន​ក្នុងនាម​អព្យាក្រឹត​ប្រសិនបើ​ពួកគេ​បង្ហាញថា ពួកគេ​ស្អាតស្អំ​។​

​    ​ស្របពេល​នេះដែរ កីឡាការិនី​លោត​កម្ពស់​ដោល​ថ្នោល Yelena Isinbayeva បាន​និយាយថា នាង​នឹង​ប្រឆាំងនឹង​ការសម្រេចចិត្ត​របស់ IAFF នៅ​តុលាការ​ដោយ​អះអាងថា​វា​ជា "​ការរំលោភ​សិទ្ធិមនុស្ស​"​។​

​    ​នាង Isinbayeva វ័យ ៣៤ ឆ្នាំ ដែល​បានឈ្នះ​មេដាយមាស​អូឡាំពិក​នៅក្នុង​ឆ្នាំ ២០០៤ និង ២០០៨ បាន​បន្ថែមទៀតថា "​ខ្ញុំ​ពិតជា​ខកចិត្ត​និង​ខឹង​យ៉ាងខ្លាំង​។ ខ្ញុំ​ត្រូវបាន​គេ​បំពាន​! គ្មាន​នរណាម្នាក់​បានកា​រពារ​យើង​នោះទេ​។ គ្មាន​នរណាម្នាក់​ខ្នះខ្នែង​ដើម្បី​សិទ្ធិ​របស់​ពួកយើង​ឡើយ​ហើយ​មានការ​ព្រួយបារម្ភ​យ៉ាង​ធំ​នៅ IAAF ដោយ​ខ្លួនឯង​និង​ជំហរ​របស់​ពួកគេ​ក្នុងការ​ការពារ​សិទ្ធិ​ចំពោះ​អត្ត​ព​លិ​ក​ត្រឹមត្រូវ​"​។​

​    ​នាង​បាន​បន្តថា "​យើង​ត្រូវបាន​បន្ទាស​ចំពោះ​អ្វីដែល​យើង​មិន​ប្រព្រឹត្តិ​។ ខ្ញុំ​នឹងមិន​នៅ​ស្ងៀម​ឡើយ ខ្ញុំ​នឹង​ចាត់វិធានការ ខ្ញុំ​នឹង​ប្តឹង​ឧទ្ធរណ៍​ទៅកាន់​តុលាការ​សិទ្ធិមនុស្ស​"៕

adverise with khmeread
ប្រភព៖ BBC

មតិយោបល់