1

​ក្មេងស្រី​អាយុ ១៣ ដុត Donald Trump ក្នុង​កម្មវិធី America's Got Talent

    ​Donald Trump ដែល​គេ​ល្បី​ដោយសារ​វោហា​សព្ទ​ដ៏​សម្បូរបែប​ក្នុងនាម​ជា​បេក្ខជន​ប្រជែង​តំណែង​ប្រធានាធិបតី​មកពី​គណបក្ស​សាធារណរដ្ឋ បាន​រង​ការវាយប្រហារ​ដោយ​ពាក្យសម្តី​បែប​ឌឺដង​ដ៏​គួរឱ្យ​អស់សំណើច​ពី​ពិធីករ​ទូរទស្សន៍​ជាច្រើន​នាពេល​កន្លង​ថ្មីៗ​នេះ​។​

​    ​ប៉ុន្តែ​រឹតតែ​ចុកចាប់​គឺ​នៅពេល​ក្មេងស្រី​អាយុ ១៣ ឆ្នាំ​ម្នាក់​បានចាត់ទុក​សកម្ម​ភាព​និង​ពាក្យសម្តី​របស់លោក Donald Trump ជា​កំប្លែង​សើច​ចុកពោះ​។

​    ​Lori Mae Hernandez បានបង្ហាញ​ខ្លួន​នៅលើ​កម្មវិធី America's Got Talent នៅក្នុង​សប្តាហ៍​នេះ​ជាមួយនឹង​វិញ្ញាសា​កំប្លែង ដែល​នាង​បានលើកឡើង​អំពី​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​ក្នុងការ​ក្លាយខ្លួន​ទៅជា​អ្នក​មើលថែ​ក្មេង​ម្នាក់​។​

​    ​បន្ទាប់ពី​ចាប់ផ្តើម​ដើមទី​រាង​ភ័យ​បន្តិច​នោះ នាង​បានលើកឡើង​អំពី​របៀប​ធ្វើឱ្យ​ឪពុក​ជា​ជំងឺ​របស់​នាង​សើច​សប្បាយ ហើយ​មិនយូរប៉ុន្មាន​ផង​នាង​បាន​យកឈ្នះ​ចិត្ត​ទស្សនិកជន​។​

​    ​នាង​បាន​និយាយថា "​គុណ​សម្បត្ដិ​របស់ខ្ញុំ​តែមួយគត់​ដែល​អាច​ក្លាយខ្លួន​ទៅជា​អ្នក​ថែទាំ​ក្មេង គឺ​ធ្វើខ្លួន​ទៅជា​ក្មេង​ម្នាក់​។ នោះ​ពិតជា​ឆ្កួត​មែន​។ ទាំងនោះ​វា​ដូចជា​ការដែល​និយាយថា អេ​! អ្នកឯង​ឈឺ​ច្រើន តែ​អ្នក​ចង់​ក្លាយទៅជា​គ្រូពេទ្យ​របស់ខ្ញុំ​?"​។​

​    ​វា​បាន​កើតឡើង​នៅលើ​ពាក្យសម្តី​ចុងក្រោយ​របស់​នាង ដែល​វា​ធ្វើឱ្យ​ទស្សនិកជន​ផ្ទុះសំណើច​សឹង​រឹង​ពោះ នៅពេល​នាង​និយាយថា ស្អី​គេ​បុរស​ដែល​ទើបតែ​លេចមុខ​មាត់​បាន​ប៉ុន្មាន​ខែ​សោះ​អាច​ក្លាយទៅជា​បុគ្គល​ដែលមាន​ឥទ្ធិពល​បំផុត​នៅលើ​ពិភពលោក​!!!៕

 

ប្រភព៖ Independent

មតិយោបល់