adverise with khmeread I

Ronaldo ទាត់​ដាច់​ជើង​ចោល​ក្នុង​រាត្រី​នេះ​ដើម្បី​ជួយ​ព័រ​ទុយ​ហ្គា​ល់​ដណ្តើម ៣ ពិន្ទុ​ពី​អូទ្រីស​

​    ​ការប្រកួត​បើកឆាក​នៅក្នុង​ពូ​ល F រវាង​ព័រ​ទុយ​ហ្គា​ល់​និង​អ៊ី​ស្លង់ ដែល​គេ​រំពឹងថា​ក្រុម​របស់ CR7 នឹង​ស៊ី​ផុយ​នោះ គឺ​បានបញ្ចប់​ត្រឹម ១-១ ប៉ុណ្ណោះ​។ ខ្សែប្រយុទ្ធ​មោះមុត Ronaldo និង​មិត្ត​រួម​ក្រុម​របស់ខ្លួន​ដាច់ខាត​ត្រូវតែ​រក​មធ្យោបាយ​ដើម្បី​កម្ចាយ​ប្រព័ន្ធ​ការពារ​របស់​គូប្រកួត និង​ស្តារ​មុខមាត់​ជម្រើសជាតិ​ខ្លួន​ក្នុងនាម​ជា​ក្រុម​ខ្លាំង​មួយ​ក្នុង​ពិភពលោក​។ កាលពី​ប្រកួត​ទីមួយ Ronaldo បាន​លេង​យ៉ាង​ល្អ​ប៉ុន្តែ​បែក​កង់​នៅ​តំបន់​ការពារ​គូប្រកួត ហើយ​ក្នុង​រាត្រី​នេះ​វិញ​រូបគេ​នឹង​ទទួលរង​សម្ពាធ​ពី​អ្នកគាំទ្រ​របស់ខ្លួន​ដើម្បី​ដឹក​ដៃ​ព័រ​ទុយ​ហ្គា​ល់ទ​ទួល​ជ័យជម្នះ​។ ទោះជា​យ៉ាងណា​នេះ​ក្តី ជើង​ខ្លាំង​ព័រ​ទុយ​ហ្គា​ល់​ក៏​មិន​បាក់មុខ​ខ្លាំង​ដូច​អូទ្រីស​នោះដែរ ដែល​បើកឆាក​ចាញ់​ហុង​គ្រី​ដល់​ទៅ ២-០​។ ប៉ុន្តែ​ការពិត​មួយ​នោះ​ថា អូទ្រីស​មានលទ្ធភាព​ទ​ប់យក​ស្មើ​ជាមួយ​ព័រ​ទុយ​ហ្គា​ល់ និង​ថែមទាំង​មានឱកាស​ដណ្តើមយក ៣ ពិន្ទុ​តែម្តង ប្រសិនបើ​ពួកគេ​ហ៊ាន​បុក​ក្រុម​នេះ​ខ្លាំងៗ​។​

​    ​* ការពិត​មួយចំនួន​នៅក្នុង​ការប្រកួត​នេះ​
​    ​- Ronaldo ត្រូវបាន​គេ​ចាប់​ជាប់​ធ្វើ​អ្វី​មិន​ចេញ​កាលពី​ប៉ះ​អ៊ី​ស្លង់ ប៉ុន្តែ​គេ​ដឹងថា គាត់​មាន​សមត្ថភាព​ក្នុងការ​ស្តារ​ក្រុម​ឱ្យ​រស់​ឡើងវិញ​។
​    ​- អូទ្រីស​បិទ​ធុ​យៗ​ពេល​លេងជាមួយ​ហុង​គ្រី ហើយ​ថ្ងៃនេះ​ពួកគេ​គ្មាន​ខ្សែការពារ​ស្នូល​ដ៏​សំខាន់​គឺ Dragovic ថែមទៀត​។
​    ​- Ronaldo ជា​ក្បាលម៉ាស៊ីន​ដ៏​សំខាន់​នៅក្នុង​ក្រុម​។​
​    ​- Ronaldo នៅ​ព័រ​ទុយ​ហ្គា​ល់​មិន​អន់​នោះទេ ដោយ​ស៊ុត​បាន ២១ គ្រាប់​ក្នុងការ​បង្ហាញខ្លួន​ចំនួន ២៧ លើក​បើ​គិត​ចាប់ពី​ដើមឆ្នាំ ២០១៣​។

​    ​បន្ទាប់ពី​ប្រកួត​ទីមួយ​ដ៏​អន់ ព័រ​ទុយ​ហ្គា​ល់​មានតែ​ជាន់​ហ្គែ​រ​ឱ្យ​ខ្លាំង​ប៉ុណ្ណោះ​ពេល​ប៉ះ​អូទ្រីស​យប់​នេះ​។ ចំណែក​អូទ្រីស​វិញ​នឹង​ជួប​បទពិសោធន៍​ដ៏​លំបាក​នៅ​ទឹកដី Parc des Princes ព្រោះ​ពួកគេ​ទើបតែ​ចាញ់​ហុង​គ្រី​និង​បាត់បង់​ខ្សែការពារ​សំខាន់ Dragovic ដោយ​ត្រូវបាន​ផ្អាក​។ ម្តងទៀត ដូច​បាន​រៀបរាប់​ខាងលើ មានតែ Ronaldo ទេ​ដែល​នឹង​ដឹកនាំ​ក្រុម​របស់ខ្លួន​ដើម្បី​ដណ្តើមយក ៣ ពិន្ទុ​ក្នុង​រាត្រី​នេះ​។​

​    ​* ប្រទេស​ព័រ​ទុយ​ហ្គា​ល់​
​    ​អ្នកចាំទី​៖ Rui Patricio (Sporting Lisbon), Anthony Lopes (Lyon), Eduardo (Dinamo Zagreb)
​    ​ខ្សែការពារ​៖ Vieirinha (Wolfsburg), Cedric Soares (Southampton), Pepe (Real Madrid), Ricardo Carvalho (Monaco), Bruno Alves (Fenerbahce), Jose Fonte (Southampton), Eliseu (Benfica), Raphael Guerreiro (Lorient)
​    ​ខ្សែបម្រើ​៖ William Carvalho (Sporting Lisbon), Danilo Pereira (Porto), Joao Moutinho (Monaco), Renato Sanches (Benfica), Adrien Silva (Sporting Lisbon), Andre Gomes (Valencia), Joao Mario (Sporting Lisbon)
​    ​ខ្សែប្រយុទ្ធ​៖ Rafa Silva (Braga), Ricardo Quaresma (Besiktas), Nani (Fenerbahce), Cristiano Ronaldo (Real Madrid), Eder (Lille)

​    ​* ប្រទេស​អូទ្រីស​
​    ​អ្នកចាំទី​៖ Robert Almer (Austria Vienna), Heinz Lindner (Eintracht Frankfurt), Ramazan Ozcan (Ingolstadt)
​    ​ខ្សែការពារ​Aleksandar Dragovic (​កាត​ក្រហម​) (Dinamo Kiev), Christian Fuchs (Leicester City), Gyorgy Garics (Darmstadt), Martin Hinteregger (Borussia Monchengladbach), Florian Klein (Stuttgart), Sebastian Prodl (Watford), Markus Suttner (Ingolstadt), Kevin Wimmer (Tottenham Hotspur)
​    ​ខ្សែបម្រើ​៖ David Alaba (Bayern Munich), Marko Arnautovic (Stoke City), Julian Baumgartlinger (Mainz), Martin Harnik (Stuttgart), Stefan Ilsanker (Leipzig), Jakob Jantscher (Luzern), Zlatko Junuzovic (​របួស​ជង្គង់​) (Werder Bremen), Marcel Sabitzer (Leipzig), Alessandro Schopf (Schalke)
​    ​ខ្សែប្រយុទ្ធ​៖ Lukas Hinterseer (Ingolstadt), Rubin Okotie (1860 Munich), Marc Janko (Basel)៕

adverise with khmeread

មតិយោបល់