adverise with khmeread Index

មន្ត្រីប៉ូលិសច្រកទ្វារបើករថយន្តបុកម៉ូតូសង់កូរ៉េ របួស២នាក់

     កណ្តាល ៖​មាន​ករណី​គ្រោះថ្នាក់ ចរាចរណ៍​រវាង​រថ​យន្ត​បុក​ជាមួយ​ម៉ូតូ​បណ្តាល​ឲ្យ​របួស​២​នាក់​កាលពី​វេលា​ម៉ោង​៦​កន្លះ​យប់​ថ្ងៃទី ២៦​ធ្នូ​ឆ្នាំ​១០១៥ នៅ​ចំណុច​ចន្លោះ​គីឡូម៉ែត្រ ៤២-៤៣ ផ្លូវជាតិ​លេខ​១ ក្នុងភូមិ​ក្អម​សំណរ​ក្រោម  ឃុំ​ក្អម​សំណរ  ស្រុក​លើកដែក ខេត្តកណ្តាល​។​
    ប៉ូលិស​និយាយថា ជនរងគ្រោះ ២​នាក់​គឺ​១-​ឈ្មោះ អាត សា​វ៉ែន ភេទ​ប្រុស អាយុ ១៧​ឆ្នាំ មុខរបរ ក្នុងបន្ទុក​នៅ​ភូមិ​ក្អម​សំណ​រលើ ឃុំ​ក្អម​សំណរ ស្រុក​លើកដែក  (​របួសធ្ងន់ )  ជា​អ្នកបើក ម៉ូតូ​ម៉ាក សង់​កូរ៉េ ពណ៌​ក្រហម​ ពាក់​ស្លាក​លេខ តាកែវ 1C-6606​និង​២-​ឈ្មោះ វុទ្ធី វណ្ឌី ភេទ​ប្រុស អាយុ ១៥​ឆ្នាំ មុខរបរ សិស្ស នៅ​ភូមិ​ក្អម​សំណ​រលើ ឃុំ​ក្អម​សំណរ ស្រុក​លើកដែក  របួសស្រាល​ជា​អ្នករួមដំណើរ  ។​
    ចំណែក​ភាគី​រថយន្ត​ឈ្មោះ ស៊ុន ស៊ិ​ន ភេទ​ប្រុស មុខរបរ​មន្ត្រីប៉ូលិស​ច្រកទ្វារ អត្តលេខ​៣៤២៦១  ( គេចខ្លួនបាត់ ) បន្សល់​រថយន្ត​នៅ​កន្លែងកើតហេតុ ។​
    ប៉ូលិស​បន្តថា នៅវេលា​ម៉ោង ៦​និង​៣០​នាទី ភាគី​បង្ក បាន​បើករថយន្ត LEXUS 450 ពណ៌​ខ្មៅ  ពាក់​ស្លាក​លេខ ភ្នំពេញ​2H-2007 ពី​ត្បូង​មក​ជើង អែប​មក​ខាងឆ្វេង​បំណង​ចូល​ហាង​ហូបចុក ។​ស្របពេលនោះ អ្នកបើកបរ​ម៉ូតូ  ទាំង ២​នាក់ ជិះ​ម៉ូតូ​សង់​កូរ៉េ ពណ៌​ក្រហម ស្លាក​លេខ  តាកែវ 1C-6606 ពី​ជើង​មក​ត្បូង​។​
     ពេលនោះ​រថយន្ត​បាន​បុក​ពេញ​មួយ​ទំហឹង បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​តែម្តង​ហើយ​ម្ចាស់​រថយន្ត​គេចខ្លួនបាត់ ដោយ​បន្សល់ទុក​រូបថត ២ សន្លឹក​,​ស្លាក​ឈ្មោះ និង អត្តលេខ ។​ចំណែក​ជនរងគ្រោះ​ទាំង​២​នាក់​ត្រូវបាន​ក្រុមគ្រួសារ​បាន​បញ្ជូន ទៅ​មន្ទីរពេទ្យ​ប្រទេស​វៀតណាម ។ យានយន្ត ទាំង​២ ត្រូវបាន​ប៉ូលិស​ជំនាញ​បាន​យកទៅ​រក្សាទុក នៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​លើកដែក និង កំពុង​កសាង​សំណុំ​តាម​នីតិវិធី ៕​

adverise with khmeread

មតិយោបល់