adverise with khmeread 11

ប្រទេស​ចិន​កំពុង​រងគ្រោះ​ទឹកជំនន់​ធ្ងន់ធ្ងរ​មិន​ធ្លាប់មាន​ចាប់តាំងពី​ឆ្នាំ ១៩៩៨ ហើយ​កម្ពស់​ទឹក​ចាប់ផ្តើម​ឡើង​ខ្លាំង​នៅ​ទន្លេធំៗ​

​    ​ក្រុមមន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា​ភ្លៀង​ខ្លាំង​រយៈពេល​មួយ​សប្តាហ៍​នៅ​ចិន​ភាគខាងត្បូង​បានសម្លាប់​មនុស្ស ២៥ នាក់ និង​ធ្វើឱ្យ​អ្នកស្រុក​ចំនួន ៣៣.២០០ ត្រូវ​ជ​ម្លៀ​ល​ទៅ​ទី​សុវត្ថិភាព រួមទាំង​មនុស្ស​ជាច្រើន​នៅ​តំបន់​ដាច់ស្រយាល​ក្រីក្រ​របស់​ចិន​។ នេះ​បើតាម​វេ​ប​សាយ​ដេលី​មែ​ល​ចេញផ្សាយ​ថ្ងៃ​សៅរ៍​នេះ​។ 

​    ​ក្រសួង​កិច្ចការ​ស៊ីវិល​ចិន​បាន​និយាយថា មនុស្ស ៤ លាន​នាក់​បាន​រង​ផលប៉ះពាល់​ពី​ទឹកជំនន់ និង បំណាក់​ដី ចាប់តាំងពី​ភ្លៀង​ខ្លាំង​បានចាប់ផ្តើម​តាំងពី​ថ្ងៃ​ចន្ទ​។ មនុស្ស ៦ នាក់​នៅ​កំពុង​បាត់​ខ្លួន​នៅឡើយ​។​

​    ​ក្នុង​ខេត្ត​ជាំ​ង​ស៊ី​ភាគ​និរតី មនុស្ស​បាននាំគ្នា​រុញ​រថយន្ត​អណ្តែត​ទឹក​ត្រឹម​ចង្កេះ ខណៈ​វីដេអូ​បង្ហោះ​តាម​អន​ឡាញ​បង្ហាញ​រថយន្ត​ជាច្រើន​ត្រូវបាន​ទាញ​តាម​ទឹក ខណៈ​កម្រិត​កម្ពស់​ទឹក​ប៊ិះ​ក្បែរ​កំណត់ត្រា​ចាស់​កំពុង​វាយប្រហារ​ចិន​ភាគខាងត្បូង​។ 

​    ​ទន្លេ​សំខាន់ៗ​មានទឹក​ជោរជន់​ខ្លាំង​សឹង​ស្មើ​ឆ្នាំ ១៩៩៨ នៅពេល​ចិន​រងគ្រោះ​មហន្តរាយ​ទឹកជំនន់​ធ្ងន់ធ្ងរ ដែល​ប៉ះពាល់​មនុស្ស ១៨០ លាន​នាក់​។  

​    ​យោងតាម​ក្រសួង​នេះ ទឹកជំនន់​នេះ​បាន​បង្ក​ការខូចខាត​សេដ្ឋកិច្ច​ប្រមាណ​ជាង ៥៥០ លាន​ដុល្លារ​៕ 

 

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់