adverise with khmeread 1

​ប៉ុណ្ណឹង​គ្រប់គ្រាន់​សម្រាប់​ការកម្សាន្ត​របស់ Tom Hiddleston ទេ​? វីឡា​ជួល​ជាង ៤​ម៉ឺន​ដុល្លារ​ក្នុង​មួយខែ​ថ្មី​របស់ Taylor Swift ពិតជា​អស្ចារ្យ​

    ​ថ្មីៗ​នេះ ក្រោយ​ពេលដែល​នាង​បាន​ចែកផ្លូវ​គ្នា​ជាមួយ​មិត្ត​ប្រុស​ដែល​ស្រឡាញ់គ្នា ១៥​ខែ​របស់​នាង Calvin Harris ឥឡូវនេះ​នាង​បន្ត​ចំណង​ស្នេហ៍​ដ៏​ស្អិតរ​មួ​ត និង​បាន​ផ្គាប់ចិត្ត​តារា​សម្តែង​អង់គ្លេស Tom Hiddleston យ៉ាង​សម្បើម​។​

​    ​ហើយ​ជីវិត​ស្នេហា​មិនមែនជា​របស់​តែមួយគត់​ដែល​ធ្វើឱ្យ Taylor Swift មានការ​ផ្លាស់ប្តូរ​នោះឡើយ ខណៈដែល​កាលពីពេល​ថ្មីៗ​នេះ​នាង​បាន​ផ្លាស់​ទៅ​ស្នាក់នៅ​វីឡា​ដ៏​ប្រណិត​ដែលមាន ៥​បន្ទប់​នៅក្នុង​បុរី​ញូវយ៉ក​។​

​     តារាចម្រៀង​ប៉ុប​វ័យ ២៦​ឆ្នាំ​រូបនេះ​នឹង​ស្នាក់នៅ​វីឡា​ប្រណិត​ដែលមាន​ដំបូល​រាបស្មើ និង​អាង​ហែល​ទឹក​នៅ​ខាងក្នុង សម្រាប់​រយៈពេល ១២​ខែ​ដែល​នាង​ជួល​ជាង ៤​ម៉ឺន​ដុល្លារ​ក្នុង​មួយខែ ខណៈដែល​គេហដ្ឋាន​ដ៏​ប្រណិត​របស់​នាង​នៅក្នុង​តំបន់ Big Apple នេះ​ត្រូវគេ​ដឹងថា​មាន​ទីតាំង​ស្ថិតក្នុង​បុរី​ញូវយ៉ក​៕

 

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់