adverise with khmeread 1

​អ៊ី​ស្លង់​សង្ឃឹម​បិទ​បានល្អ​ក្នុង​រាត្រី​នេះ​ដូច​កាលពីពេល​ប៉ះ​ព័រ​ទុយ​ហ្គា​ល់​

    ​តោះ​! ជួប​ជាមួយ​ក្រុម​ដែល​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​កាលពី​ថ្ងៃ​សៅរ៍​ទាំងពីរ​នៅ​ទឹកដី Velodrome ក្នុង​យប់​នេះ​ទាំងអស់គ្នា​! ប្រទេស​អ៊ី​ស្លង់ ដែល​បាន​រក្សា​លទ្ធផល ១-១ ជាមួយ​ព័រ​ទុយ​ហ្គា​ល់​នឹង​ប៉ះ​ហុង​គ្រី​ដែល​បាន​បំបាក់​អូទ្រីស ២-០​។ ដោយមាន​ការគាំទ្រ​ដោយ​គុណភាព​នៃ​ការ​សាមគ្គី អ៊ី​ស្លង់​កំពុង​ប្រាប់​ក្រុម​ដទៃ​ទៀតថា ពួកគេ​ក៏មាន​លទ្ធភាពទៅបាន​ឆ្ងាយ​ផងដែរ​។ មិន​ត្រឹម​តែមាន​ភាព​វ័យឆ្លាត​ក្នុងការ​គ្រប់គ្រង​បាល់ ក្រុម​របស់លោក Lars Lagerbäck ក៏មាន​ភាពជឿជាក់​ដ៏​មោះមុត​ក្នុងការ​ប្រកួត​ធំៗ​ផងដែរ​។ ចំណែកឯហុង​គ្រី​វិញ​ក៏បាន​បង្ហាញថា ពួកគេ​ក៏មាន​សមត្ថភាព​ឈ្ពោះ​ទៅ​វគ្គ​ខ្ពស់​ដូច​អ៊ី​ស្លង់​ដែរ​បន្ទាប់ពី​យកឈ្នះ​ក្រុម​ខ្លាំង​គួរសម​អូទ្រីស​។ ប៉ុន្តែ​សំណួរ​ដ៏​ពិបាក​នឹង​ឆ្លើយ​នោះ​គឺថា​តើ​រវាង​ក្រុមទាំងពីរ តើ​ក្រុម​មួយណា​នឹង​ទទួលបាន ៣ ពិន្ទុ ខណៈ​ពួកគេ​មាន​សមត្ថភាព​ប្រហាក់ប្រហែលគ្នា​?

​    ​* ការពិត​មួយចំនួន​សម្រាប់​ការប្រកួត​នេះ​
​    ​- អ៊ី​ស្លង់​ចាញ់ ១ ប្រកួត​ក្នុងចំណោម​ការប្រកួត​ផ្លូវការ ៧ ប្រកួត​ចុងក្រោយ​
​    ​- ជាមួយ​លទ្ធផល​ល្អ អ៊ី​ស្លង់​នៅតែ​រក្សា​ឱកាស​ឆ្លងទៅ​វគ្គ​បន្ទាប់​មិន​ថា​លទ្ធផល​រវាង​ព័រ​ទុយ​ហ្គា​ល់​និង​អូទ្រីស​ទៅជា​យ៉ាងណា​នោះទេ​។ ជ័យជម្នះ​នេះ នឹង​ជួយពួកគេ​ឡើងទៅ​លេខ ១ ក្នុង​ពូ​ល F​។​
​    ​- ហុង​គ្រី​ក៏បាន​បង្ហាញ​ទម្រង់​លេង​ដ៏​គួរឱ្យ​ភ្ញាក់​ពេល​ប៉ះ​អូទ្រីស ប៉ុន្តែ​កុំ​ដោយសារ​អូទ្រីស​អស់​កីឡាករ Dragovic ទេ កុំ​អី​ហុង​គ្រី​នឹង​ជួប​ការលំបាក​ដូចគ្នា​។​

​    ​បន្ទាប់ពី​ក្លាយជា​ក្រុម​មាន​តែម​នៅក្នុង​ពូ​លម​ក អ៊ី​ស្លង់​គួរតែ​លេង​បានល្អ​ម្តងទៀត​ពេល​ប៉ះ​ហុង​គ្រី​យប់​នេះ​។ ដូច្នេះ អ៊ី​ស្លង់​មាន​លទ្ធផល​យកឈ្នះ​ការប្រកួត​នេះ​ឬក៏​ទប់បាន​ត្រឹម​ស្មើ​។

​    ​* ប្រទេស​អ៊ី​ស្លង់​
​    ​អ្នកចាំទី​៖ Hannes Halldorsson (Bodo/Glimt), Ogmundur Kristinsson (Hammarby), Ingvar Jonsson (Sandefjord)
​    ​ខ្សែការពារ​៖ Ari Skulason (OB), Hordur Magnusson (Cesena), Hjortur Hermannsson (PSV Eindhoven), Ragnar Sigurdsson (Krasnodar), Kari Arnason (Malmo), Sverrir Ingi Ingason (Lokeren), Birkir Sævarsson (Hammarby), Haukur Heidar Hauksson (AIK)
​    ​ខ្សែបម្រើ​៖ Emil Hallfredsson (Udinese), Gylfi Sigurdsson (Swansea), Aron Gunnarsson (Cardiff), Theodor Elmar Bjarnason (AGF), Arnor Ingvi Traustason (Norrkoping), Birkir Bjarnason (​កាត​លឿង​) (Basel), Johann Gudmundsson (Charlton), Eidur Gudjohnsen (Molde), Runar Mar Sigurjonsson (Sundsvall)
​    ​ខ្សែប្រយុទ្ធ​៖ Kolbeinn Sigthorsson (Nantes), Alfred Finnbogason (​កាត​លឿង​) (Augsburg), Jon Dadi Bodvarsson (Kaiserslautern)

​    ​* ប្រទេស​ហុង​គ្រី​
​    ​អ្នកចាំទី​៖ Gabor Kiraly (Haladas), Denes Dibusz (Ferencvaros), Peter Gulacsi (Leipzig)
​    ​ខ្សែការពារ​៖ Attila Fiola (Puskas Academy), Barnabas Bese (MTK Budapest), Richard Guzmics (Wisla Krakow), Roland Juhasz (Videoton), Adam Lang (Videoton), Tamas Kadar (Lech Poznan), Mihaly Korhut (Debrecen)
​    ​ខ្សែបម្រើ​៖ Adam Pinter (Ferencvaros), Gergo Lovrencsics (Lech Poznan), Akos Elek (Diosgyor), Zoltan Gera (Ferencvaros), Adam Nagy (Ferencvaros), Laszlo Kleinheisler (Werden Bremen), Zoltan Stieber (Nuremberg)
​    ​ខ្សែប្រយុទ្ធ​៖ Balazs Dzsudzsak (Bursaspor), Adam Szalai (Hannover), Krisztian Nemeth (​កាត​លឿង​) (Al Gharafa), Nemanja Nikolics (Legia Warsaw), Tamas Priskin (Slovan Bratislava), Daniel Bode (Ferencvaros)៕

adverise with khmeread

មតិយោបល់