adverise with khmeread 1

​នរណា​មិន​រន្ធត់​! បុរស​ម្នាក់​ទៅ​មន្ទីរពេទ្យ វេជ្ជបណ្ឌិត​ប្រាប់ថា​គាត់​សល់​ពេល​រស់​តែ ៣០​នាទី​

    ​យោងតាម​វេ​ប​សាយ Independent បុរស​ម្នាក់​ត្រូវបាន​វេជ្ជបណ្ឌិត​ប្រាប់ថា​គាត់​នៅសល់​ពេល​ត្រឹមតែ ៣០​នាទី​ទៀត​តែប៉ុណ្ណោះ​ដើម្បី​រស់ បន្ទាប់ពី​ព្រូន​ទ​ម្ព​ក់មួយ​ក្បាល​ត្រូវបាន​រកឃើញ​នៅក្នុង​ខួរក្បាល​របស់គាត់​។

​    ​Luis Ortiz អាយុ ២៦ ឆ្នាំ​មកពី​រដ្ឋ​កាលីហ្វ័រ​ញ៉ា​ត្រូវបាន​វះកាត់​សង្គ្រោះ​ជីវិត​ជាបន្ទាន់​ដើម្បី​យក​ព្រូន​ទ​ម្ព​ក់​ដែលមាន​ជីវិត​ចេញពី​ខួរក្បាល​របស់គាត់​។​

​    ​Ortiz ត្រូវបាន​បញ្ចូនទៅ​កាន់​មន្ទីរពេទ្យ Queen of the Valley Medical Centre បន្ទាប់​ទទួលរង​ទុក្ខវេទនា​ជាមួយនឹង​អាកា​រៈ "​ឈឺក្បាល​ដ៏​អាក្រក់​" មិន​ធ្លាប់​ជួប​ក្នុង​ជីវិត​របស់គាត់​។ ការ​ស្កែ​ន​ខួរក្បាល​បានបង្ហាញ​ឱ្យឃើញថា​មាន​ព្រូន​ទ​ម្ព​ក់មាន​ជីវិត​មួយ​ក្បាល​បានរស់នៅ​ក្នុង​ខួរក្បាល​របស់គាត់ ដែល​បាន​បង្កឱ្យមាន​ការឈឺចាប់​ខ្លាំង​បែបនេះ​។​

​    ​គ្រូពេទ្យ​ទទួលបន្ទុក​វះកាត់​ឱ្យ Ortiz គឺ​លោក​វេជ្ជបណ្ឌិត Soren Singel បាន​និយាយថា "​វា​ជាការ​រួចផុតជីវិត​ទាំង​ប្រផុតប្រផើយ​" ហើយ Ortiz ពិតជា​មានសំណាង​ណាស់​ដែល​គាត់​បានសម្រេច​ចិត្ត​មក​មន្ទីរពេទ្យ​ពេល​ទាន់ពេល​តែ​បន្តិច​ប៉ុណ្ណោះ​។​

​    ​ក្រុម​វេជ្ជបណ្ឌិត​បានបញ្ជាក់​ថា ប៉ារ៉ាស៊ីត​ព្រូន​ទ​ម្ព​ក់បាន​កើតឡើង​ពី​ដុំ​គីស​មួយ​ដុំ ដែល​បាន​ឃាត់ឃាំង​លំហូរ​អង្គធាតុ​រាវ​ទៅកាន់​ខួរក្បាល​របស់ Luis ហើយ​ពេល​ទុក​កាន់តែ​យូរ វា​នឹង​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត​បាន​។ គាត់​បានទទួល​ការវះកាត់​ដោយ​ជោគជ័យ ដែល​ប្រើពេល​អស់​ជាច្រើន​ម៉ោង​៕  

adverise with khmeread
ប្រភព៖ Independent

មតិយោបល់