adverise with khmeread 1

​ឪពុក Christina Grimmie៖ ប៉ា​នឹង​ទៅ​ជួប​កូន​នៅ​ឋានសួគ៌​ឆាប់ៗ​នេះ​

    ​ឪពុក​របស់​តារាចម្រៀង The Voice នាង Christina Grimmie បាន​និយាយថា លោក​មាន​ប្រអប់​បេះដូង​យក្ស​ទុក​សម្រាប់​កូនស្រី​គាត់​ជានិច្ច បន្ទាប់ពី​ឃាតករ​បានសម្លាប់​កូនស្រី​របស់គាត់​យ៉ាង​សាហាវ​កាលពី​សប្តាហ៍​មុន​។​

​    ​ថ្លែង​នៅ​ពិធីបុណ្យ​សព​ជា​សាធារណៈ​កាលពី​ថ្ងៃ​សុក្រ ទី​១៧ មិថុនា គឺ​មួយថ្ងៃ​បន្ទាប់ពី​តារាចម្រៀង​វ័យ ២២ ឆ្នាំ​រូបនេះ​ត្រូវបាន​បញ្ចុះ​នៅ​ស្រុកកំណើត​របស់​នាង​ក្នុង​ទីក្រុង New Jersey លោក Bud Grimmie ដែលជា​ឪពុក​បាន​និយាយថា គាត់​នឹង​ជួប​កូនស្រី​របស់គាត់​ម្តងទៀត​នៅ​ឋានសួគ៌​។

​    ​កាសែត Courier-Post បាន​ដកស្រង់​សម្តី​របស់គាត់​ដោយ​និយាយថា "​ឥឡូវ​កូន​បាន​ឡើងឋានសួគ៌​ហើយ​។ កូន​នឹងមិន​ធ្វើបាប​នរណា​ទាំងអស់​...​គម្រោង​របស់​ព្រះ​ពិតជា​ប្រសើរ​ជាង​គម្រោង​របស់ខ្ញុំ​"​។

​    ​គួរ​បញ្ជាក់ថា បុរស​ឈ្មោះ Kevin James Loibl អាយុ ២៧ ឆ្នាំ បាន​បាញ់សម្លាប់ Christina នៅ​ការប្រគុំ​តន្ត្រី​មួយ​នៅ Orlando កាលពី​ថ្ងៃទី ១០ ខែមិថុនា ជាទី​ដែល​នាង​បាន​សម្តែង​ជាមួយ​ក្រុម​ចម្រៀង Before You Exit​។

​    ​នាង​ត្រូវបាន​គេ​បញ្ជូនទៅ​មន្ទីរពេទ្យ​យ៉ាង​ប្រញាប់​ប្រញាប់ ប៉ុន្តែ​បាន​ស្លាប់​ដោយសារ​របួស​ធ្ងន់ធ្ងរ​ពេក​។ Loibl បាន​បាញ់​សម្លាប់ខ្លួន​បន្ទាប់ពី​បងប្រុស Christina គឺ​លោក     ​Marcus អាយុ ២៣ ឆ្នាំ​ចូលទៅ​ប្រតាយប្រតប់​ជាមួយ​ជននេះ​៕

​ប្រភព​៖ straitstimes

adverise with khmeread

មតិយោបល់