adverise with khmeread Rtr4c0uz

ស្លាប់​បីនាក់​ហើយដោយ​សារ Live វីដេអូ​នៅលើ Facebook

​    ​បុរស​រស់នៅ​ទីក្រុង​ស៊ីកា​ហ្គោ​ម្នាក់​ត្រូវបាន​ជន​អន្ធពាល​បាញ់សម្លាប់ ខណៈដែល​កំពុង Live វីដេអូ​នៅលើ​បណ្តាញ​សង្គម Facebook នេះ​បើ​យោងតាម​សម្តី​របស់​ក្រុមមន្ត្រី​ប៉ូលិស​ក្នុង​តំបន់​នេះ​កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​។ មួយថ្ងៃ​មុននេះ​មាន​ករណី​មនុស្សឃាត​មួយ​បាន​កើតឡើង​នៅក្នុង​ប្រទេស​បារាំង​ទៅលើ​ប្តី​ប្រពន្ធ​ជា​ប៉ូលិស ខណៈ​បុរស​ជា​ប្តី​ត្រូវបាន​សម្លាប់​ពេល​កំពុង Live តាម Facebook ហើយ​ក្រោយមក​ក្រុម​ឃាតករ​បាន​ប្រើប្រាស់​វីដេអូ Live ដើម្បី​ធ្វើការ​លើកទឹកចិត្ត​ឱ្យមាន​ការសម្លាប់​មនុស្ស​បន្ថែមទៀត​។​

     ​Antonio Perkins វ័យ ២៨​ឆ្នាំ ត្រូវបាន​គេ​ប្រទះឃើញ​ដេក​ដួល​ផ្កាប់មុខ​កាលពី​យប់​ថ្ងៃ​ពុធ​កន្លងទៅ​នៅក្នុង​ដីឡូត៍​ទំនេរ​មួយកន្លែង​ជាមួយ​គ្រាប់កាំភ្លើង​ជាច្រើន​គ្រាប់​ដែល​បាន​បន្សល់​នៅលើ ក និង​ក្បាល នៅឯ​ក្នុង​តំបន់​ភាគ​ខាងលិច​ទីក្រុង​ស៊ីកា​ហ្គោ​។​

​    ​Perkins ត្រូវបាន​បញ្ចូនទៅ​កាន់​មន្ទីរពេទ្យ​ដែលជា​កន្លែង​ដែល​គាត់​ត្រូវបាន​គេ​ប្រកា​សថាបាន​បាត់បង់​ជីវិត​។ ក្រុមមន្ត្រី​ប៉ូលិស​បានកំណត់​អត្តសញ្ញាណ​បុរស​ម្នាក់​ដែល​ស្ថិតនៅក្នុង​វីដេអូ ដែល Perkins បាន​អះអាងថា​សមាជិក​ក្រុម​ជន​អន្ធពាល​ក្នុងអំឡុង​ការ Live វីដេអូ​របស់គាត់​។ មិនទាន់មាន​ការចាប់​ខ្លួន​ជននេះ​នៅឡើយ​ទេ​។​

​    ​ខណៈដែល​នៅ​ប្រទេស​បារាំង​ឯណោះ​វិញ បុរស​វ័យ ២៥​ឆ្នាំ​ម្នាក់​បានសម្លាប់​មេបញ្ជាការ​ប៉ូលិស​បារាំង​មួយរូប និង​ប្រពន្ធ​របស់គាត់​កាលពី​ថ្ងៃ​អង្គារ​កន្លងទៅ ដែល​បន្ទាប់មក​ឃាតករ​ដៃដល់​រូបនេះ​ប្រើប្រាស់​វីដេអូ Live របស់ Facebook រយៈ​ប្រមាណ​ជា ១២​នាទី​ដើម្បី​បញ្ចុះបញ្ចូល​លើកទឹកចិត្ត​ក្រុម​ឧក្រិដ្ឋជន​ដទៃទៀត​ឱ្យ​សម្លាប់​មន្ត្រី​ពន្ធនាគារ មន្ត្រីប៉ូលិស អ្នកកាសែត និង​មេធាវី​។​

​    ​ឧប្បត្តិហេតុ​មួយ​នេះ​សបញ្ជាក់​ពី​បញ្ហា​ប្រឈម​ដ៏​សម្បើម​មួយ​ទៅលើ​ក្រុមហ៊ុន​បម្រើការ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​មួយចំនួន​រួមមាន Facebook Inc, Twitter Inc និង Google's YouTube ដែល​នឹងត្រូវ​ប្រឈម ខណៈដែល​ពួកគេ​បាន​ជំរុញ​មនុស្ស​រាប់សិប​លាន​ឱ្យប្រើ​ប្រាស់​វីដេអូ Live របស់​ពួកគេ​។​

​    ​អ្នកនាំពាក្យ​មកពី​បណ្តាញ​សង្គម Facebook បានចេញ​មុខមក​ទទួល​ស្គាល់​ទៅលើ​វីដេអូ​ទាំងនេះ ដោយនិយាយ​ថា​វា​មិន​បំពាន​លើ​គោលនយោបាយ​របស់​ក្រុមហ៊ុន​ឡើយ​។ អ្នកនាំពាក្យ​រូបនេះ​បាន​បញ្ជាក់ថា បណ្តាញ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​នឹងធ្វើ​ការ​រើចេញ​នូវ​រាល់​វីដេអូ​ទាំងនេះ​ប្រសិនបើ​វា​មាន​ការអបអរ ឬ​លើកតម្កើង​អំពើ​ហឹ​ង្សា​៕
 

adverise with khmeread
ប្រភព៖ Channelnewsasia

មតិយោបល់