adverise with khmeread 101d867f b4ca 43cc adca bfc21214135f

គ្លីនិក​វត្តភ្នំ​រង​ការរិះគន់​ថា​ចាក់​ថ្នាំ​ឱ្យ​ក្មេង​១​ម្ជុល​ស្លាប់​

     ភ្នំពេញ​៖ ស្ត្រី​ម្នាក់​បាន​ពរ​បី​សព​កូនប្រុស​មករក​រឿង​ពេទ្យ​គ្លីនិក​មួយកន្លែង​នៅក្បែរ​វត្តភ្នំ​ទាំង​ព្រឹក បន្ទាប់ពី​ពេទ្យ​នោះបាន​ចាក់​ថ្នាំ​មួយ​ម្ជុល​បណ្តាលឱ្យ​កូនប្រុស​ជាទី​ស្រលាញ់​របស់ខ្លួន​ដាច់ខ្យល់​ស្លាប់​។​
    
​    ​ហេតុការណ៍​នេះ​បង្ក​ជាការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០៧ និង ៣០​នាទី​ព្រឹក​ថ្ងៃទី​១៨ ខែ​មុ​ថុ​នា ឆ្នាំ​២០១៦ នៅ​ចំណុច​ក្លីនិក​វត្តភ្នំ មាន​ទីតាំង​ផ្ទះ​លេខ​១៦Eo​ក្រុម​១៤៤​ស្ថិត​ខាងកើត​មន្ទីរពេទ្យ​គុន្ធបុប្ផា​៤ ផ្លូវ​លេខ​៤៧ ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ​។​
    
​    ​សមត្ថកិច្ច​បានឱ្យដឹង​ថា   ស្ត្រី​ជា​ម្តាយ​ដែល​បាន​ពរ​បី​សព​កូនប្រុស​មករក​រឿង​ពេទ្យ​នោះ​ឈ្មោះ​សួន ចរិយា អាយុ ២៥​ឆ្នាំ​មុខរបរ​បុគ្គលិក​ហាង​មាន​ប្តី​ជា​ប្រធាន​សន្តិសុខ​នៅ​ផ្សារ​ផេ​នស​ល​ស្នាក់​នៅផ្ទះ​លេខ​០៤Eo ផ្លូវ​លេខ​១៧២ សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ​។ ចំណែក​កូនប្រុស​ដែល​ស្លាប់​នោះ​ឈ្មោះ​ហន សុវណ្ណ​សីហៈ​អាយុ​១​ឆ្នាំ​៧​ខែ​។​
    
​    ​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀតថា​ម្ចាស់​ក្លីនិក​យីហោ​វត្តភ្នំ​នោះ​ឈ្មោះ​ជួន ម៉ារ​ឌី ភេទ​ប្រុស​ស្នាក់នៅ​គ្លីនិក​កើតហេតុ​។​
    
​    ​យោងតាម​ការ​បំ​ភ្លី​ពី​ម្តាយ​សព​បាន​ប្រាប់​សមត្ថកិច្ច​ថា  នៅ​មុនពេល​កើតហេតុ​កាលពី​ថ្ងៃទី​១៧ ខែមិថុនា​ឆ្នាំ​២០១៦​នេះ​កូនប្រុស​របស់គាត់​ឈឺ​មិន​ស្រួលខ្លួន​គាត់​ក៏បាន​នាំ​កូន​មក​មន្ទីរពេទ្យ​ពេទ្យ​គន្ធបុប្ផា​៤ ដោយ​ពេទ្យ​ពិនិត្យ​និង​ឲ្យ​ថ្នាំ​តែ​គាត់​មិនទាន់បាន​ឲ្យ​កូន​លេប​ផង​ដោយ​កូន​គាត់​ក្តៅខ្លួន​ខ្លាំងពេក​ទន់​ខ្លួន​បាត់​មាត់ក គាត់​នាំ​កូន​ចេញពី​មន្ទីរពេទ្យ​គន្ធបុប្ផា​វិញ ។​
    
​    ​នៅវេលា​ម៉ោង​ប្រហែលជា​១២​ជាង​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​១៨​ខែមិថុនា ដោយ​ខណៈនោះ​គាត់​ឃើញ​គ្លីនិក​យីហោ​វត្តភ្នំ​ដែលមាន​ទីតាំង​ស្ថិត​ខាងកើត​មន្ទីរពេទ្យ​គន្ធបុប្ផា គេ​បើក​២៤​ម៉ោង នោះ​គាត់​ក៏​នាំ​កូន​គាត់​ចូល​ពិ​និត្យនៅ​ក្លីនិក​នោះ​តែម្តង​។​
    
​    ​ស្ត្រី​ជា​ម្តាយ​បាន​រៀបរាប់​បណ្តើរ​និង​យំ​បណ្តើរ​បាន​បន្តទៀតថា ខណៈនោះ​ពេទ្យ​គ្លីនិក​នោះបាន​ពិនិត្យ​កូនប្រុស​របស់គាត់​ឃើញថា​រលាក​បំពង់ក​ហើយ​គ្រូពេទ្យ​ក៏បាន​តម្រូវ​ចាក់​ថ្នាំ​មួយ​ម្ជុល​ឲ្យ​កូន​គាត់​ហើយ ។ រួច​គាត់​ក៏​នាំ​កូន​ចេញពី​គ្លីនិក​នោះ​ដោយ​វិលត្រឡប់​ទៅ​សំរាក​នៅផ្ទះ​របស់ខ្លួន​វិញ​។
​    ​
​    ​លុះដល់​វេលា​ម៉ោង​០៤​ព្រឹក​ថ្ងៃ​ដដែល​នេះ​ទើប​ដឹងថា​កូនប្រុស​ដំបូង​របស់គាត់​បាន​ស្លាប់បាត់​ទៅហើយ​រួច​គាត់​ក៏​ពរ​បី​សព​កូន​មកកាន់​គ្លីនិក​នោះ​តែម្តង​។​
    
​    ​សមត្ថកិច្ច​បានបញ្ជាក់​ថា  ក្នុងករណី​ស្លាប់​ក្មេងប្រុស​ម្នាក់​នោះ​ខាង​គ្លីនិក​យីហោ​វត្តភ្នំ​នោះ​ដោយមាន​ការសម្របសម្រួល​គ្នា​(​ពោលគឺ​ខាង​ជនរងគ្រោះ​គេ​អត់​ប្តឹងផ្តល់​នោះ​)​ទើប​ខាង​ម្ចាស់​គ្លីនិក​នោះបាន​ជួយ​ដល់​ម្តាយ​ក្មេងប្រុស​ដែល​ស្លាប់​នោះ​ចំនួន​២​លាន​រៀល​ដើម្បី​ជួយ​សម្រួល​ក្នុង​ការធ្វើ​បុណ្យសព​កូន​បញ្ចប់​បញ្ហា​ផងដែរ​៕

 

adverise with khmeread

មតិយោបល់