adverise with khmeread 9b6702e9 9a5f 4de7 83cf 1ba1b3d0f3af

ប្រទះឃើញ​បុរស​ទិញ​លក់​អេតចាយ​ម្នាក់​ស្លាប់​សង្ស័យ​គេច​ពី​រថយន្ត​

​    ​ប៉ោយប៉ែត ៖ បុរស​ម្នាក់​បើក​រ៉ឺម៉ក​ម៉ូតូ​ដឹក​ក្រដាស​អេតចាយ​ពី​ខេត្តបន្ទាយមានជ័យ​មក​លក់​នៅ​ក្រុង​ប៉ោយប៉ែត ត្រូវ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ប្រទះឃើញ​ស្លាប់​ក្បែរ​គល់​ដើមកា​ស្យា​កាលពី​វេលា​ម៉ោង​៦ និង ៣៥​នាទី​ព្រឹក ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០១៦ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ត្រង់ចំណុច​ក្បែ​ទីតាំង​លក់​សាំង​ប្រហែល​៦០​ម៉ែត្រ ស្ថិតក្នុង​ភូមិ​ស្ទឹង​បត់ សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​
    
​    ​ប្រភពពី​សមត្ថកិច្ច​ឱ្យដឹងថា បុរសរងគ្រោះ​ឈ្មោះ សេង សៀ​ប អាយុ​៣៨​ឆ្នាំ មុខរបរ​ទិញ​លក់​អេតចាយ រស់នៅ​ភូមិ​សុ​ភី សង្កាត់​កំពង​ស្វាយ ក្រុង​សិរី​សោ​ភណ្ឌ ខេត្តបន្ទាយមានជ័យ ។​
    
​    ​ប្រភពពី​សាច់ញ្ញាតិ​បានឱ្យដឹងថា ដំបូង​បុរស​ខាងលើ​បាន​បើក​ម៉ូតូ​សណ្ដោង​រ៉ឺម៉ក​ដឹក​ក្រដាស​អេតចាយ​ពី​ភូមិ​ខាងលើ​មក​លក់​នៅ​ស្តង់​អេតចាយ​ក្រុង​ប៉ោយប៉ែត តាំងពី​ម៉ោង​៥ និង​១៥​នាទី​ព្រឹក​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ហើយ​ជនរងគ្រោះ​មិនសូវ​ចេះ​បើកបរ​ម៉ូតូ​សណ្ដោង​រ៊ឺ​ម៉ក​ឡើយ​។​
    
​    ​ប្រភពពី​កន្លែងកើតហេតុ​ឲ្យ​ដឹងថា សង្ស័យ​ជនរងគ្រោះ​មកដល់​កន្លែង​តើ​ហេតុ​បានគេច​រថយន្ត​បញ្ច្រាសទិស​បណ្ដាល​ឲ្យ​កង់​រ៉ឺម៉ក​ផ្នែក​ខាងក្រោយ​ធ្លាក់ចូល​ប្រឡាយ​ទប់​ចង្កូត​មិន​ជាប់​ក៏​ជ្រុល​ធ្លាក់​ប្រឡាយ​ធ្វើ​ឲ្យ​កន្ទុយ​រ៉ឺម៉ក​បុក​ម្ចាស់​ខ្ទប់​នឹង​ដើមកា​ស្យា​ចំ​ដើមទ្រូង​ឆ្វេង​បណ្ដាល​បាក់ដៃ​ស្លាប់​តែម្ដង​។​
 
​    ​ក្រោយ​ហេតុការណ៍​សមត្ថកិច្ច​បា​ន​អន្តរាគមន៍​រក​សាច់ញ្ញាតិ​ដើម្បី​ប្រគល់​សព​ជនរងគ្រោះ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ភូមិកំណើត ហើយ​មិនបាន​ធ្វើការ​ស្រាវជ្រាវ​និង​ធ្វើ​កំណត់ហេតុ​ឡើយ​ព្រោះ​ការស្លាប់​របស់​ជនរងគ្រោះ​មិនដឹងថា បណ្ដាលមកពី​រេ​ចង្កូត​គេច​ពី​រថយន្ត ឬក៏​បើកបរ​ធ្លាក់​ផ្លូវស្លាប់​ដោយ​ខ្លួនឯង ព្រោះ​កន្លែងកើតហេតុ​ស្ងាត់​គ្មាន​អ្នកឃើញ​ហេតុការណ៍​ឡើយ​៕​

adverise with khmeread

មតិយោបល់