adverise with khmeread Charlie sheen hiv hed 2015

Charlie Sheen សារភាពថា ធ្លាប់​រួមភេទ​ឥត​ពាក់​ស្រោម​តែ​ពីរលើក​

​    ​Charlie Sheen បាន​អះអាងថា លោក​ធ្លាប់​រួមភេទ​ដោយ​មិនបាន​ពាក់​ស្រោមអនាម័យ​តែ​ពីរលើក​ប៉ុណ្ណោះ ខណៈពេល​លោក​បាន​លាតត្រដាង​អំពី​ការធ្វើ​រោគវិនិច្ឆ័យ​រកឃើញថា មាន​ជំងឺអេដស៍​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល និង​ការផ្លាស់ប្តូរ​ឆាកជីវិត​របស់លោក​។​

​    ​អតីត​តារា​សម្តែង​ក្នុង​រឿង “Two And A Half Men” ដែល​បានបង្ហាញ​មុខជា​សាធារណៈ​កាលពី​ឆ្នាំមុន ជាមួយនឹង​ព័ត៌មាន​ថា លោក​ផ្ទុកមេរោគ​អេដស៍​នោះ បានបង្ហាញ​វត្ត​មាននៅ​ទីក្រុង​ឡុង​ដ៍​នៅ​ថ្ងៃ​សៅរ៍​នេះ ដើម្បី​ឃោសនា​អំពី​ស្រោមអនាម័យ​ម៉ាក Lele Hex ។​

​    ​Charlie បាន​និយាយថា “​តែ​ពីរដង​ប៉ុណ្ណោះ​។ ពីរដង​គត់​។ យើង​មាន​ប្រធានបទ​ថ្មី ដើម្បី​ពិភាក្សា​”​។​

​    ​សួរថា តើ​ខកខាន​មិនបាន​ប្រើ​ស្រោម​តែ​ពីរលើក​ឬ​យ៉ាងណា Charlie បញ្ជាក់​ដដែលៗ​ថា “​ខ្ញុំ​តែងតែ​ជា​មនុស្ស​ដែល​ឃោសនា​អំពី​ការប្រើ​ស្រោមអនាម័យ ហើយ​ទាមទារ​ឲ្យ​មាន​ការប្រើ​ស្រោមអនាម័យ​។ ប៉ុន្តែ​នៅ​រាត្រី​មួយ​នោះ ខ្ញុំ​ស្រវឹង​ខ្លាំង​និង​អផ្សុក​ផង ក៏​បណ្តោយ​តាម​ដំណើរ​ទៅ​”​។​

​    ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ដែល​តារាភាពយន្ត​រូបនេះ​ហាក់ដូចជា​មិន​តក់ស្លុត ប៉ុន្តែ​អរគុណ​ដែល​រកឃើញ​វិ​រុស​នេះ និង​បានប្រកាស​ជា​សាធារណៈ​។ លោក​បាន​និយាយថា វា​បានធ្វើ​ឲ្យ​ឆាកជីវិត​របស់លោក​ងាយស្រួល ហើយ​អះអាងថា លោក​គួរតែ​ប្រកាស​ឲ្យ​សាធារណជន​ដឹង​ឆាប់​ជាង​នេះ ប្រសិនបើ​ទទួលបាន​ប្រតិកម្ម​ល្អ​បែបនេះ​។​

​    ​សួរថា តើ​លោក​នឹក​ដល់​ការរួម​ភេទ​ទេ លោក​បាន​បញ្ជាក់ថា លោក​នឹក ចង់​ដែរ ហើយ​បាន​បន្ថែមថា “​សិច​មិន​ទៅណា​ឆ្ងាយ​ទេ​”៕

adverise with khmeread

មតិយោបល់