Sytat

ដឹងថា តារាកូរ៉េរូបណាដែលគេឆែកតាម Google ច្រើនបំផុតនៅឆ្នាំ២០១៥?

          ទស្សនាវដ្តី TIME Magazine បាន​បង្ហាញ​ពីតារាដែល​គេឆែក​តាម​ Google ច្រើនបំផុតតាមប្រទេសនីមួយៗនៅឆ្នាំនេះ។ តាមរយៈ​ចំណាត់ថ្នាក់​ដែល Google ផ្តល់ឲ្យ ទស្សនាវដ្តី TIME Magazine បានបង្ហាញថា តារា​ស្រី គីម កាដាសៀន (Kim Kardashian) និងតារាបាល់ទាត់ លីអូណេល ម៉េសស៊ី (Lionel Messi) ទទួលបាន​ពិន្ទុ​ស្មើគ្នា​សម្រាប់​តារា​ដែល​គេឆែក​តាម​ Google ច្រើន​បំផុត​នៅ​ក្នុង២៦​ប្រទេស។

          ចំណែក​តារាបាល់ទាត់ គ្រីស្ទៀណូ រ៉ូណាល់ដូ (Cristiano Ronaldo) ក៏​បាន​តាម​ប្រកិត​ប្រកៀកផងដែរ ដោយ​ឈរនៅចំណាត់ថ្នាក់លេខ​១​ក្នុង​២១​ប្រទេស។ តារាចម្រៀង នីគី មីណា (Nicki Minaj) និង រីហានណា (Rihanna) ទទួល​បាន​ចំ​ណាត់ថ្នាក់ខ្ពស់បន្ទាប់នៅក្នុង​១៣​និង​១១​ប្រទេសបន្តបន្ទាប់គ្នា។​

          ចុះយ៉ាងម៉េចវិញសម្រាប់​តារាកូរ៉េល្បីៗ?

          ចម្លើយ​ប្រហែលជា​ធ្វើឲ្យ​លោក​អ្នក​មាន​ការភ្ញាក់ផ្អើល​។ គឺគ្មាន​តារាណា​ផ្សេង​ក្រៅ​ពី​តារាស្រី លី ថែអ៊ីម (Lee Tae Im) នោះទេ។

          កាលពីខែមីនាឆ្នាំមុន តារាស្រីរូបនេះរងការចោទប្រកាន់ថា បាន​ស្រែក​គំហក​និងជេរតារាស្រី យែវ៉ន់ (Yewon) ដោយសារតែ​និយាយស្តីមិនស្គាល់​ចាស់​ទុំធំតូច។ ទោះបីជា​យ៉ាងណា​ ទីភ្នាក់ងារ​​របស់​ យែវ៉ន់ បានបដិសេធ​ថា នាង​មិនបាននិយាយមិនសមរម្យ​​នោះ​ទេ ហើយរឿងនេះបានធ្វើឲ្យ​មនុស្ស​​ជា​​ច្រើន​ស្អប់​ លី ថែអ៊ីម។ តារាស្រីរូប​នេះបាន​​សូម​អភ័យ​ទោស​ ប៉ុន្តែ​មិន​អាច​គេចផុត​​ពី​​ប្រតិកម្ម​​អវិជ្ជ​មានខ្លាំងៗ​ទាំងនេះទេ។

          ក្រោយមក វីដេអូឃ្លីបស្តីពីឧប្បត្តិ​ហេតុ​នេះ​​បង្ហាញ​ថា យែវ៉ន់ តាម​ពិត​​បាន​និយាយ​សម្តី​មិន​ដឹង​ធំ​តូច​មែន​។ យែវ៉ន់ ទទួល​ការ​រិះគន់​នេះ ហើយ​បាន​​សូម​អភ័យ​​ទោស​​ផង​ដែរ។ ចាប់តាំង​ពីពេល​នោះ​មក យែវ៉ន់ បានគេច​មុខ​ពីសា​ធារ​ណជន​ ចំណែក​ លី ថែអ៊ីម បាន​​វិល​ត្រឡប់​​មក​​កាន់​ឧស្សាហ​កម្ម​កម្សាន្ត​នេះ​ឡើង​​វិញ។

          មានរឿង​អាស្រូវ​ច្រើន​​ក្នុង​​ឆ្នាំ​២០១៥ ប៉ុន្តែ​​វាហាក់ដូច​ជា​ថា លី ថែអ៊ីម គឺជា​តារា​ស្រី​ដែល​​គេចូលឆែក​តាម​ Google ច្រើន​បំផុត។

            ទោះបីជា​យ៉ាងណា លទ្ធផលរបស់ Naver បង្ហាញថា ​តារាកូរ៉េដែល​គេ​ឆែក​​មើល​​ច្រើន​​ជា​ង​គេ​​បំផុត​នៅ​​ឆ្នាំ២០១៥​​គឺ សល់យ៉ន់ (Seolhyun) សមា​ជិក​របស់​​ក្រុម AOA ៕

មតិយោបល់