adverise with khmeread 000002631071 1380187514

Kandy Wong ប្រាថ្នា​ចង់​មាន​គូ​ស្នេហ៍ ប៉ុន្តែ​មិនទាន់​រកឃើញ​បុរស​ដ៏​ស័ក្តិសម​

​    ​ប្រាំ​មួយថ្ងៃ​កន្លងមកហើយ Kandy Wong បាន​ចូលរួម​ក្នុង​កម្មវិធី​មួយ ហើយ​បាន​អួត​សរសើរ​អំពី​ប្អូនប្រុស​របស់ខ្លួន​ដែល​នឹងធ្វើ​ដំណើរ​ទៅ​បន្ត​ការសិក្សា​នៅ​ប្រទេស​អង់គ្លេស​។​

​    ​នាង​ទទួលខុសត្រូវ​ទាំងស្រុង​សម្រាប់​ថ្លៃ​សិក្សា​របស់​ប្អូនប្រុស និង​ការចំណាយ​ផ្សេងៗ​ទៀត ដោយសារតែ​ឪពុក​របស់​នាង​នឹង​ចូល​និវត្ត​នៅ​ឆ្នាំនេះ ហើយ​ម្តាយ​របស់​នាង​គឺជា​ស្ត្រី​មេផ្ទះ​។ ដូច្នេះ Kandy ត្រូវតែ​ខំធ្វើការ​ងារ ដើម្បី​រកប្រាក់​។​

​    ​នៅពេល​សួរនាំ​ថា តើ​នាង​គ្មាន​ពេល​សម្រាប់​ទំនាក់ទំនង​ស្នេហា​ដោយសារតែ​កាលវិភាគ​ការងារ​ដ៏​មមាញឹក​នេះ​ឬ​យ៉ាងណា​នោះ Kandy បាន​ឆ្លើយតប​ថា នាង​ប្រាថ្នា​ចង់​បង្កើត​ទំនាក់ទំនង​ស្នេហា​ដែរ ប៉ុន្តែ​មិនទាន់មាន​អ្នក​ស័ក្តិសម ហើយ​ម្យ៉ាង​ក៏​រវល់​នឹង​ការងារ​ផងដែរ​។​

​    ​ទិវា​លោកឪពុក​ជិត​ចូល​មកដល់ Kandy Wong មាន​គម្រោង​ធ្វើដំណើរ​ទៅ Yum Cha ជាមួយ​ក្រុមគ្រួសារ​រប​ស់​នាង ដើម្បី​អបអរ​និង​ចំណាយពេល​បន្ថែមទៀត​ជាមួយនឹង​ឪពុក​របស់​នាង​៕

adverise with khmeread

មតិយោបល់