adverise with khmeread 1

បើករថយន្ត​លឿន​ជ្រុល​ទៅបុក​រថយន្ត​មួយគ្រឿង​ទៀត​កំពុង​ឆ្លងថ្នល់

    ​ភ្នំពេញ​៖ បុរស​ម្នាក់​បើករថយន្ត​ក្នុង​ល្បឿន​លឿន​ហ្វ្រាំង​មិនទាន់បាន​ជ្រុល​ចង្កូត​ទៅបុក​ចំពាក់​កណ្តាល​រថយន្ត​មួយគ្រឿង​ទៀត​ដែល​បើក​ឆ្លងផ្លូវ បណ្តាលឱ្យ​រង​ការខូចខាត​ធ្ងន់ធ្ងរ​ទាំង​២​គ្រឿង ប​ង្ក្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ១០ យប់​ថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ​២០១៦ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ខាងលិច​សាលាខណ្ឌ​ជ្រោយចង្វារ​ប្រហែល​១០០​ម៉ែត្រ ស្ថិតក្នុង​សង្កាត់​ព្រែកលាប ខណ្ឌ​ជ្រោយចង្វារ ។​
       ​
​    ​រថយន្ត​បង្ករ​ម៉ាក TOYOTA PRIUS ព​ណ៍ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2AJ-0459 បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​។ ចំណែក​រថយន្ត​រងគ្រោះ​ម៉ាក តូ​យូ​តា គូទ​ស្វិត​ព​ណ៍ស ពាក់​ស្លាក​លេខ ភ្នំពេញ​2B-1549 ។​
   
​    ​តាម​សាក្សី​ដែល​បានឃើញ​ហេតុការណ៍​ឱ្យដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​បង្ក​បើក​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ក្នុង​ទឹ​សដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន​ដូច​ហោះ ។​
     
​    ​ពេលមកដល់​កន្លែងកើតហេតុ ក៏​ជ្រុល​ទៅបុក​រថយន្ត​រងគ្រោះ​ធ្វើដំណើរ​បញ្ច្រាស់ទិស​គ្នា ហើយ​បត់​ឆ្វេង បណ្តាលឱ្យ​កំពិត​ទ្វារ​ខាងស្តាំ​មុខក្រោយ​។ ចំណែក​រថយន្ត​បង្ក​ខ្ទេច​ផ្នែក​ខាងមុខ​ទាំងស្រុង​បើក​ទៅមុខ​មិន​រួច ។​
    
​    ​តែបើ​តាម​សំដី​អ្នកបើកបរ​រថយន្ត​បង្ករ​វិញ​បាន​និយាយថា គាត់​ទទួលស្គាល់ថា រូបគាត់​បើក​លឿន​មែន ព្រោះ​គាត់​បើក​លើផ្លូវ​ត្រង់ ។ ចំណែក​រថយន្ត​រងគ្រោះ​មិនមាន​ចេតនា​គេច​ទេ គឺ​នៅតែ​ព្រហើន​បើក​មកទៀត​រហូត​បុក​គ្នា​តែម្តង ។​
    
​    ​ក្រោយពេល​កើតហេតុ​ដោយសារ​ភាគី​ទាំង​២​សម្រួល​គ្នា​មិនត្រូវ ទើប​ខាង​សមត្ថកិច្ច​ធ្វើការ​វាស់វែង និង​យក​ទាំង​រថយន្ត​និង​ម៉ូតូ​ទៅ​រក្សាទុក​នៅ​ចរាចរជើងគោក​រាជធានី រង់ចាំ​ការដោះស្រាយ​នៅពេល​ក្រោយ ៕

 

adverise with khmeread

មតិយោបល់