adverise with khmeread 2

បុរស​ម្នាក់​ស្លាប់​ភ្លាមៗ​ដោយសារ​រថយន្តបុក​ម៉ូតូ​គាត់​

    ​កំពង់ស្ពឺ ៖  រថយន្ត​មិន​ស្គាល់​ម៉ាក​បាន​បើក​លឿន​ជ្រុល​ទៅបុក​ម៉ូតូ​ដែល​បើក​បញ្ច្រាស់ទិស​បណ្តា​ល​បុរស​ម្នាក់​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែង កាលពី​វេលា​ម៉ោង​៣ និង​៤៥​នាទី​ទៀបភ្លឺ​ថ្ងៃ ទី​១៨ ខែមិថុនា ឆ្នាំ​២០១៦ លើផ្លូវ​ជាតិ​លេខ​៤  គីឡូម៉ែត្រ​លេខ​៣៨-៣៩ នៅ​ចំណុច​ភូមិ​ស្លា ឃុំ​វល្លិ​ស  ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ  ។​
    
​    ​ប្រភពព័ត៌មាន​ពី​ក​ន្លែ​កកើត​ហេតុ​ឱ្យដឹងថា ដំបូង​មាន​រថយន្ត​១​គ្រឿង​មិន​ស្គាល់​ម៉ាក ធ្វើដំណើរ​ពី​កើ​តទៅ​លិច លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ​បាន​ជ្រុល​ទៅបុក​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា សេ​១២៥ សេរី​២០១១ ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ តាកែវ 1F -8088 បើកបរ​ដោយ​ឈ្មោះ ង៉ែត សា​រិ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ឈើទាល ឃុំ​តា​ភេ​ម ស្រុក​ត្រាំកក់ ខេត្តតាកែវ ខណៈ​ធ្វើដំណើរ​បញ្ច្រាស់ទិស​គ្នា​បណ្តាល​ឲ្យ​អ្នកបើក​ម៉ូតូ​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​។ ចំណែក​រថយន្ត​ក៏​បើក​គេចខ្លួនបាត់​។​
    
​    ​ក្រោយ​កើតហេតុ​សព​ជនរងគ្រោះ​យកទៅ​តំកល់​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ស្ពឺ រង់ចាំ​ក្រុមគ្រួសារ​មក​ទទួលយក​ទៅធ្វើ​បុណ្យ  ។ រីឯ​ម៉ូតូ​ខូចខាត​កំរិតធ្ងន់​ត្រូវបាន​រក្សាទុក​នៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​សំរោង​ទង​៕​

adverise with khmeread

មតិយោបល់