adverise with khmeread 1

សាហាវ​! ទាហាន​ម្នាក់ ចាក់​ប្រពន្ធ​ស្លាប់​បន្សល់ទុក​កូនកំព្រា​៦​នាក់​

    ​ព្រះវិហារ ៖ សេចក្ដីរាយការណ៍​ពី​តំបន់​ព្រំដែន​ប្រាសាទព្រះវិហារ​បាន​ឲ្យ​ដឹងថា មាន​ទាហាន​ម្នាក់​នៅ​អង្គភាព​វរៈ​សេនា​តូច​អន្តរាគមន៍​លេខ​៣៨១ ចំណុះ​កងពលតូច​អន្តរាគមន៍​លេខ​៨ បាន​ប្រើ​អំពើហិង្សា​ចាក់​ប្រពន្ធ​ជាច្រើន​កូនកាំបិត​ស្នៀត​ចុង​ស្រួច​ពីក្រោយ​ខ្នង បណ្ដាល​ឲ្យ​ស្លាប់​ភ្លាមៗ ។​
     
​    ​អំពើ​ឃាតកម្ម​ដ៏​ឃោរឃៅ​ខាងលើនេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃទី​១៧ ខែមិថុនា​ឆ្នាំ​២០១៦ ស្ថិត​នៅផ្ទះ​របស់ខ្លួន ក្នុង​ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ដោយ​បន្សល់ទុក​កូនតូចៗ​ចំនួន​៦​នាក់ ឲ្យ​រស់នៅ​កំព្រាម្ដាយ​។​
   
​    ​សមត្ថកិច្ច​បានឱ្យដឹង​ថា ស្ត្រី​រងគ្រោះ​ទើបតែ​សម្រាលកូន​បាន​រយៈពេល​៣​ខែ​ប៉ុណ្ណោះ ក៏ត្រូវ​ប្តី​កំណាច​ចាក់​សម្លាប់ចោល​គ្មាន​ត្រា​ប្រណី​។ ទាហាន​ជា​ឃាតករ​ឈ្មោះ​ឃុ​ល ឈិ​ត ភេទ​ប្រុស អាយុ​៤០​ឆ្នាំ និង​សព​ស្ដ្រី​រងគ្រោះ​ត្រូវជា​ប្រពន្ធ ឈ្មោះ​សូន យ៉េ​ង អាយុ​៤១​ឆ្នាំ មានកូន​ក្នុងបន្ទុក​ចំនួន​៦​នាក់ ប្រុស​៣​នាក់ ស្រី​៣​នាក់​។​


    
​    ​សមត្ថកិច្ច​បន្តថា នៅ​ថ្ងៃ​ដដែល ជនដៃដល់ ត្រូវជា​ប្ដី​ស្ត្រីជន​រងគ្រោះ ត្រូវបាន​ប្រជាជន និង​កម្លាំង​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​បាន​ហើយ ប្រគល់​ទៅឱ្យ​ប៉ូលិស​ជំនាញ​ដើម្បី​ចាត់វិធានការ​ទៅតាម​ផ្លូវច្បាប់ ៕


adverise with khmeread

មតិយោបល់