adverise with khmeread 1

ស្រវឹង​បើករថយន្ត​មក​ចត​តាមផ្លូវ រួច​ដេកស្លាប់​

    ​ភ្នំពេញ ៖  បុរស​ម្នាក់ បាន​បើករថយន្ដ​មក​ឈប់​ចត​ដេកស្លាប់​ក្នុង​រថយន្ដ ដោយ​ពុំ ទាន់​ដឹង​ពី​មូលហេតុ​ច្បាស់លាស់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅវេលា​ម៉ោង​៥ និង​៣០​នាទី​ទៀបភ្លឺ ថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ ២០១៦ នៅ​ចំណុច​ក្បែរ​លូ ខាងកើត​ផ្សារ​សាំ​ហាន់ ស្ថិតក្នុង ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ ។​
     
​    ​ប៉ូលិស​និយាយថា សព​ជនរងគ្រោះ ឈ្មោះ ឡាំ ចាន់​រិ​ទ្ធ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មានមុខរ​បរជា អនុប្រធាន​ការិយាល័យ​ក្រុមហ៊ុន​ធានារ៉ាប់រង ស្នាក់នៅ ចំណុច​ផ្ទះជួល ផ្លូវ​បេតុង ក្រុម​១២ ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ ។​


    
​    ​ប៉ូលិស​បន្តថា ក្រោយ​ការត្រួតពិនិត្យ​យ៉ាង យក​ចិត​ទុកដាក់​និង​វាយតម្លៃ​ជំហាន​ដំបូង​នោះ គឺ​ជនរងគ្រោះ​ស្លាប់​ដោយសារ​ស្រវឹងស្រា​រួច​បើករថយន្ដ​មក​ឈប់​រថយន្ដ​ដែល​ម៉ាក​Matiz  ពណ៍​ទឹកប្រាក់ ពាក់​ស្លាក​លេខ 2P-0062  ចត​នៅ​កន្លែងកើតហេតុ​ដេក​ក្នុង​រថយន្ដ​ស្លាប់​តែម្ដង​សង្ស័យ​ខ្យល់គរ​។ សព​ប្រគល់ឱ្យ​ក្រុមគ្រួសារ​ទទួលយក​ទៅធ្វើ​បុណ្យ​៕


adverise with khmeread

មតិយោបល់