adverise with khmeread 1

តោះ! មើលមុខ​ចោរលួច​គោ​ដូច​មុខ​មនុស្ស​

​    ​កណ្តាល ៖ បុរស​ម្នាក់​ត្រូវ​ប៉ូលិស​ស្រុក​កៀនស្វាយ​ឃាត់ខ្លួន បន្ទាប់ពី​បានធ្វើ​សកម្មភាពលួច​សត្វ​គោ​កាលពី​ថ្ងៃទី​១៨ មិថុនា ឆ្នាំ​២០១៦​វេលា​ម៉ោង​៩​និង​៣០​នាទី​នៅ​ចំណុច​បឹង​ធំ​ភូមិ​ទួល​ដូង ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល ។​
    
​    ​ប៉ូលិស​និយាយថា ម្ចាស់​គោ​រងគ្រោះ​ឈ្មោះ​ថុង ឡេង​សៀង ភេទ​ស្រី​អាយុ​៤៦​ឆ្នាំ​(​ខ្មែរ​)​មុខរបរ​កសិករ​មា​នទី​លំនៅ​ភូមិ​ដូន​ស​ឃុំ​គគីរ ស្រុក​កៀនស្វាយខេត្តកណ្ដាល​។​
    
​    ​ចំណែក​ជនល្មើស ឈ្មោះ​កេង ប្រុស​ពេជ្រ​ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ​(​ខ្មែ​)​មុខរបរ​មិន​ពិត​មាន​ទីលំនៅ​ភូមិ​ទួល​ដូង ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល​។​


    
​    ​ប៉ូលិស​ន្ត​ថា នៅ​ថ្ងៃកើតហេតុ​ខាងលើ វេលា​ម៉ោង​៦ និង​៣០​នាទី​ជនរងគ្រោះ​បាន​ដឹក​សត្វ​គោ​ញី​ចំនួន​០៥​ក្បាល​សម្បុរ​ស​ចំនួន​០៤​ក្បាល និង​សម្បុរ​ក្រហមចំនួន​០១​ក្បាល​យកទៅ​ចងឱ្យ​ស៊ី​ស្មៅ​នៅ​បឹង​ធំ​ភូមិ​ទួល​ដូង ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល​ចំងាយ​ពី​ផ្ទះ​២០០០​ម៉ែត្រ​(​ពីរពាន់​ម៉ែត្រ​)​។​
    
​    ​លុះដល់​ម៉ោង​៩​និង​៣០​នាទី​ស្រាប់តែ​ជនល្មើស​ខាងលើ​បាន​ទៅ​លួច​យក​សត្វ​គោ​១​ក្បាល​សម្បុរ​ស​ស្នែង​វែង​(​បញ្ឈរ​)​ដែល​ផើម​ចំនួន​០៧​ខែ យកទៅលក់នៅ​ភូមិ​ពពាលខែ ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល​ដោយមាន​ការសង្ស័យ​ប្រជាពលរដ្ឋ​ក៍បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ឃុំ​ដីឥដ្ឋ​។​
    
​    ​ពេលនោះ​សមត្ថកិច្ច​ឃុំ​ដីឥដ្ឋ​បាន​សួរនាំ​ទើប​ដឹងថា​ជា​ចោរលួច​សត្វ​គោ​របស់គេ​នៅ​ឃុំ​គគីររួច​សមត្ថកិច្ច​ប៉ុស្តិ៍​ដីឥដ្ឋ​បាន​រាយការណ៍​មក​សមត្ថកិច្ច​ប៉ុស្តិ៍​គគីរ ហើយ​សមត្ថកិច្ច​ប៉ុស្តិ៍​គគីរបាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​ឃាត់​ជនល្មើស​ខាងលើ​រួម​និង​វត្ថុតាង​ប​ញ្ចូ​ន​មកកាន់អធិការដ្ឋាន​ប៉ូលិស​ស្រុក​កៀនស្វាយ​ចាត់ការ​តាមច្បាប់៕

adverise with khmeread

មតិយោបល់