adverise with khmeread 1

ម៉ូតូ​និង​ម៉ូតូ​បុក​គ្នា​របួសធ្ងន់​ម្នាក់ ភាគី​ម្ខាង​បើក​រត់​បាត់​

    ​កណ្តាល ៖ លោកស្នងការ​ប៉ូលិស​ខេត្តកណ្តាល​បាន​និយាយថា «​យឺត​បាន​យឺត ឲ្យ​តែ​ដល់​គោលដៅ ពេលខ្លះ​លឿន​ជ្រុល​ពិត​មិន​ដល់​គោលដៅ​ក៏មានដែរ​ណា​ទាន​....​សូមឱ្យ​ការធ្វើដំណើរ​ក្នុង​ថ្ងៃ​ចុង​សប្តាហ៍​នេះ​សុខ​សប្បាយ​ទាំងអស់គ្នា​ណា ។ គោរព​ច្បាប់​ចរាចរណ៍​នៅលើ​ដង​វិថី​ប្រៀបបាន​នឹង​គោរព​ជីវិត​ខ្លួនឯង និង​អ្នកដទៃ​»​។​
    
​    ​លោក​អ៊ា​វ ចំរើន​ស្នងការ​ប៉ូលិស​ខេត្តកណ្តាល មានប្រសាសន៍​បែបនេះ​បន្ទាប់ពី​មា​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រវាង ម៉ូតូ បើក​ប៉ះ​ដៃចង្កូត​ម៉ូតូ ភាគី​ម្ខាង​ទៀត​បណ្តាល​ឲ្យ​របួសធ្ងន់​កាលពី​វេលា​ម៉ោង​១៨​និង​២៥​នាទី​ថ្ងៃទី​១៨​មិថុនា​ឆ្នាំ​២០១៦ នៅ​ចំណុច​លើផ្លូវ​ជាតិ​លេខ​២ ភូមិ​ប្រឡាយ ឃុំ​បឹង​ខ្យា​ង ចន្លោះ​គី​ម៉ែត្រ​លេខ​៣៩-៣០ ។​


     
​    ​ប៉ូលិស​និយាយថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ និង​ម៉ូតូ ប៉ះ​ដៃ​ចង្ក​ត​គ្នា​បណ្តាលឱ្យ​របួសធ្ងន់​០១​នាក់​ប្រុស បាន​បញ្ជូនទៅ​មន្ទីរពេទ្យ​រួចរាល់ ។ ចំណែក​ម៉ូតូ​ម្ខាង​ទៀត​គេចខ្លួនបាត់​។ មូលហេតុ  អ្នកបើកបរ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​មិន​កញ្ចក់​មើល​ក្រោយ មិនមាន​មួកសុវត្ថិភាព​៕

adverise with khmeread

មតិយោបល់