adverise with khmeread 3

ស្ត្រី​ម្នាក់​សង្ស័យ​ងងឹតមុខ​ដួល​ម៉ូតូ​ខ្លួនឯង រងរបួស​សន្លប់​ស្តូកស្តឹង​

    ​ភ្នំពេញ​៖ ស្ត្រី​ម្នាក់​បាន​ដួលសន្លប់​ស្តូកស្តឹង​នៅលើ​ផ្លូវ​ហើយ​ត្រូវបាន​ប្រជាពលរដ្ឋ និង​កម្លាំង​សមត្ថកិច្ច​អន្តរាគមន៍​ខណ្ឌ​នាំគ្នា​ជួយសង្គ្រោះ​ដោយសារតែ​គាត់​មិន​ស្រួលខ្លួន​ចេះតែ​ងងឹតមុខ​។​
    
​    ​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩ និង​៣០​នាទី​ព្រឹក ថ្ងៃទី​១៨ ខែមិថុនា​ឆ្នាំ​២០១៦ តាម​បណ្តោយ​ផ្លូវ​១៩៨៦ ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។​
     
​    ​ប្រភពពី​កន្លែងកើតហេតុ​បា​ន្យ​ដឹងថា ដំបូង​គេ​ឃើញ​មាន​ស្ត្រី​ម្នាក់​កំពុងតែ​ដួលសន្លប់​នៅ​ចំណុច​ខាងលើ​ដោយ​ឃើញ​មាន​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា សេ​១២៥ ស៊េរី​ឆ្នាំ​២០១២ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1AX-3436​។ ដោយ​ឃើញ​ដូច្នេះ​ប្រជាពលរដ្ឋ​ក៏​នាំគ្នា​ជួយ​លើក​យកមក​ដាក់​ក្បែរ​ខាង មួយសន្ទុះ​ក្រោយមក​ទើប​ស្ត្រី​រងគ្រោះ​ដឹងខ្លួន​។​


    
​    ​បើតាម​ស្ត្រី​រងគ្រោះ​បានឱ្យដឹងថា មូលហេតុ​ដែល​គាត់​ដួល​គឺ​មកពី​គាត់​ងងឹតមុខ​ក៏​ដួល​ស​ន្លា​ប់រង​របួស​បែក​មុខ​បែក​មាត់​តែម្តង​។ ក្រោយ​កើតហេតុ​ក៏មាន​កម្លាំង​អន្តរាគមន៍​ដែល​កំពុងធ្វើការ​ល្បាត​បាន​ចុះមក​ជួយ​និង​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​តាមផ្លូវ​នាំគ្នា​ជួយ​ទាក់​
​ទង​ទៅ​បងប្អូន​មក​ទទួល​ហៅ​ម៉ូតូ​រ៉ឹ​ម៉ក​ដឹក​យកទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ​៕

adverise with khmeread

មតិយោបល់