adverise with khmeread 1

ឃាត់​ជនសង្ស័យ​2​នាក់​និង​ដកហូត​បាន​ថ្នាំញៀន​2​កញ្ចប់​នៅ​តំបន់​ត្រពាំង​ឈូក​

    ​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១២ និង​១៥​នាទី​យប់​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០១៦ តាម​បណ្តោយ​ផ្លូវ​បេតុង​នៅ​ចំណុច​ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​ពាក់ព័ន្ធ​គ្រឿងញៀន  ។​
    
​    ​តាម​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បានឱ្យដឹង​ថា ប៉ូលិស​ខណ្ឌ​សែន​សុខ​សហការគ្នា​ជា​កងកម្លាំង​អន្តរាគមន៍​ក្រុង​ដើម្បី​ចុះបង្ក្រាប​ទីតាំង​កន្លែង​ដែល​ស្មុកស្មាញ​នឹង​បង្ក្រាប​មិនចេះ​អស់​មិនចេះហើយ​មួយថ្ងៃៗ ។​
     
​    ​ប្រតិបត្តិការ​នេះ​ប៉ូលិស​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​2​នាក់ និង​ដកហូត​ថ្នាំញៀន​2​កញ្ចប់​តូច​និង​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ 1BR-1845 ។ ជនសង្ស័យ​ឈ្មោះ ម៉េង ដា​រ៉ា​អាយុ​17​ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់​កន្លែងកើតហេតុ​ខាងលើ ម្នាក់ទៀត​មានឈ្មោះ ស៊ឹម រដ្ឋា អាយុ​27​ឆ្នាំ មុខរបរ​ប៉ូលិស​ព្រហ្មទណ្ឌកំ​រិត​ស្រាល ស្នាកនៅ​ស្នាក់នៅ​ផ្លួ​វ 47 សង្កាត់​ស្រះចក ខណ្ឌដូនពេញ ។​


         ​
​    ​ក្រោយពេល​កើតហេតុ​ជនសង្ស័យ​និង​វត្ថុតាង​ទាំងនោះ​ត្រូវបាន​ឃាត់ខ្លួន​យកទៅ​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ​ដើម្បី​បញ្ជូន​សំណុំរឿង​បញ្ចូនទៅ​តុលាការ ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​៕

adverise with khmeread

មតិយោបល់