adverise with khmeread Index

មេឃចុះអ័ព្ទរាល់ថ្ងៃ នៅផ្លូវជាតិលេខ៦

     កំពង់ធំ ៖ "​មេឃ​ចុះ​អ័ព្ទ​រាល់ថ្ងៃ នៅ​ផ្លូវជាតិ​លេខ​៦"​គឺ​ប្រិយមិត្ត​ខ្មែរ​រីដ​ដាក់ឈ្មោះ​ឲ្យ​។ តាមពិត​ប្រិយមិត្ត​របស់​យើង​គាត់​ចង់​និយាយថា កំណាត់​ផ្លូវ​ពី​ស្គន់​ដល់​កំពង់ថ្ម ខេត្តកំពង់ធំ​ដី​ហុយ​រាល់ថ្ងៃ ហើយ​មាន​រយ​:​ពេល​ជាង​២​ឆ្នាំ​ហើយ​ដែល​ពួកគាត់​រង​នូវ​បញ្ហា​សុខភាព​យ៉ាងខ្លាំង​។​
     ផ្ទះ​របស់​ពួកគាត់​ទៀតសោត​មើល​អត់​យល់ មើលទៅ​ដូច​សង់​អំពី​ថ្មបាយក្រៀម​អ៊ីចឹង​។​ចំណែក​យានយន្ត​ធ្វើដំណើរ​ដល់​កំណាត់​ផ្លូវ​នេះ​ត្រូវតែ​បើកភ្លើង​ហ្វា ព្រោះ​ខ្លាច​បើក​បុក​គ្នា​ទាំង​ថ្ងៃ​។​
   ប្រជាពលរដ្ឋ​នៅ​ខេត្តកំពង់ធំ​បាន​និយាយថា ផ្លូវ​នេះ​បានធ្វើ​ជាង​២​ឆ្នាំ​ហើយ​នៅតែ​ប៉ុណ្ណឹង មិន​រីកចម្រើន​ទៅមុខ​សោះ​។​បើ​២​ឆ្នាំ​ទៀត​ធ្វើ​មិន​ហើយ​ទេ សួត​ប្រជាពលរដ្ឋ​រស់នៅ​តាម​ដង​ផ្លូវ​ហ្នឹង​ប្រាកដជា​សល់​តែ​ប៉ុន​មេជើង​មិន​ខាន​។​
   ចំណែក​អ្នក​ភ្នំពេញ​ចង់​ធ្វើដំណើរ​ទៅ​ខេត្តសៀមរាប ពួកគាត់​ប្រាប់ថា គួរ​ធ្វើដំណើរ​តាមផ្លូវ​ជាតិ​លេខ​៧(​ទៅ​កំពង់ចាម​)​ហើយ​បើក​កាត់​តាមផ្លូវ​លេខ​៧១​ឡើង​ផ្លូវជាតិ​លេខ​៦ ចំ​ផ្លូវ​បំ​បែក​កំពង់ថ្ម ទើប​មាន​សុវត្ថិភាព​ជាង​៕​

adverise with khmeread

មតិយោបល់