adverise with khmeread 0

ជន​ល្បី​និង​ជោគជ័យ ៨ នាក់​នេះ​ចូលចិត្ត​ធ្វើ​អ្វី​មុនគេ​នៅពេល​ព្រឹក​?

​    ​អ្នកខ្លះ​ត្រូវការ​កាហ្វេ​មុនពេល​ពួកគេ​ក្រោក​ពី​គ្រែ ខណៈ​អ្នកផ្សេង​ចូលចិត្ត​ទៅ​ហាត់ប្រាណ​មុនពេល​ពួកគេ​ញាំ​អាហារ​ពេលព្រឹក​។​

​    ​ប៉ុន្ដែ​តើ​អ្នក​ក្រោក​ឡើង​មិនបាន​ធ្វើ​អ្វី​សោះ​មែន​ទេ​? វេ​ប​សាយ Sleepypeople.com បាន​ប្រមូល​ទិន្នន័យ​ពី​ជន​ជោគជ័យ​របស់​ពិភពលោក​ដើម្បី​រកមើល​ថា​តើ​ជន​ល្បី​មាន​អ្វី​ពិសេស​អា​ថ៍កំ​បាំង​នៅពេល​ក្រោក​ពី​ព្រឹក​ឬក៏​អត់​។​

​    ​១. Steve Jobs ស្ថាបនិក​ក្រុមហ៊ុន Apple


​    ​ទម្លាប់​ពេលព្រឹក​របស់លោក រៀងរាល់​ព្រឹក​គឺ​គាត់​នឹង​ទៅ​ឆ្លុះកញ្ចក់ ហើយ​និង​សួរ​ខ្លួន​គាត់​ថា "​ប្រសិនបើ​ថ្ងៃនេះ​គឺជា​ថ្ងៃ​ចុងក្រោយ​នៃ​ជីវិត​ខ្ញុំ តើ​ខ្ញុំ​នឹង​សប្បាយចិត្ត​ជាមួយនឹង​អ្វីដែល​ខ្ញុំ​បានធ្វើ​ថ្ងៃនេះ​ទេ​?" ប្រសិនបើ​គាត់​បាន​ឆ្លើយតប​ថា "​ទេ​" ច្រើន​ថ្ងៃ​ជាប់​គ្នា គាត់​ច្បាស់​ជា​ដឹង​ត្រូវតែ​ធ្វើ​អ្វីមួយ​ហើយ​ដើម្បី​ផ្លាស់ប្តូរ​រឿងនេះ​។​

​    ​២. លោក Mark Zuckerberg ស្ថាបនិក​ក្រុមហ៊ុន Facebook


​    ​ទម្លាប់​ពេលព្រឹក​របស់លោក Zuckerberg នរណាៗ​ក៏​ដឹង​ដែរ​គឺ​ការ​ស្លៀកពាក់​ដដែលៗ​របស់គាត់​។ មាន​ពេល​មួយ​គាត់​បាន​អះអាងថា ទម្លាប់​នេះ​ធ្វើឱ្យ​គាត់ "​ថយ​ការ​ការសម្រេច​ចិត្តបាន​មួយ​ថែមទៀត​"​។ លោក​គេង​បាន​តិចតួច​ណាស់ ដោយ​ថ្ងៃ​ខ្លះ​គាត់​ជជែក​អំពី​ការងារ​របស់គាត់​រហូត​ដល់​ម៉ោង ៦ ភ្លឺ រួច​ចេញទៅ​ធ្វើការ​តែម្តង​។​

​    ​៣. លោក Winston Churchill អតីត​នាយករដ្ឋមន្ត្រី​អង់គ្លេស​


​    ​ទម្លាប់​ពេលព្រឹក​របស់លោក Churchill ល្បីល្បាញ​ត្រង់​ក្រោក​នៅ​ម៉ោង ៧ កន្លះ​ព្រឹក ប៉ុន្ដែ​គាត់​មិន​ងើប​ពីលើ​គ្រែ​រហូតដល់​ម៉ោង ១១ ព្រឹក រួច​គាត់​ពិសា​អាហារ​ពេលព្រឹក អាន​កាសែត​និង​ណែនាំ​សម្តី​របស់លោក​ទៅកាន់​លេខា​ផ្ទាល់​។​

​    ​៤. លោក Barack Obama ប្រធានាធិបតី​អាមេរិក​


​    ​ទម្លាប់​ពេលព្រឹក​របស់លោក Obama គឺ​ហាត់ប្រាណ​ពេលព្រឹក​យ៉ាង​តឹងរ៉ឹង​ដើម្បី​ទម្ងន់​និង​រក្សា​សុខភាព​បេះដូង​នៅ​ម៉ោង ៦ និង ៤៥ នាទី​ព្រឹក មុនពេល​បរិភោគ​អាហារ​ពេលព្រឹក​ជាមួយនឹង​គ្រួសារ​និង​ជួយ​រៀបចំ​កាតា​បរ​បស់​កូនស្រី​ចេញទៅ​សាលារៀន​។​

​    ​៥. លោក Bill Gates ស្ថាបនិក​ក្រុមហ៊ុន Microsoft


​    ​ទម្លាប់​ពេលព្រឹក​របស់លោក Bill Gates ត្រូវបាន​គេ​ស្គាល់​ថា​ជា​អ្នកតស៊ូ​ម្នាក់​ដើម្បី​សុខភាព​ល្អ​និង​ចំណាយពេល​មួយ​ម៉ោង​លើ​ការហាត់​ប្រាណ មើល​វគ្គ​បង្រៀន​ហាត់ប្រាណ​ពី​ក្រុមហ៊ុន Teaching Company ក្នុងពេល​កំពុង​ហាត់ប្រាណ​។​

​    ​៦. លោក David Cameron នាយករដ្ឋមន្ត្រី​អង់គ្លេស​


​    ​ទម្លាប់​ពេលព្រឹក​របស់លោក បានបង្ហាញ​ថា​គាត់​និង​គ្រួសារ​របស់គាត់​ចេញ​ច្បាប់​ហាម​មើល​ទូរទស្សន៍​នៅពេល​ព្រឹក ព្រោះ​គាត់​ជឿថា​កូន​របស់គាត់​គួរតែ​ធ្វើ​អ្វីមួយ​ផ្សេង​។ នៅតាម​ដងផ្លូវ​លោក​ចំណាយពេល​អាន​កាសែត ប៉ុន្ដែ​នៅពេល​គាត់​នៅផ្ទះ គាត់​ចំណាយ​ពេលព្រឹក​ជាមួយនឹង​គ្រួសារ​។​

​    ​៧. លោក Jeff Bezos នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Amazon


​    ​លោក Benzos បាន​និយាយថា​គាត់​ស្អប់​ការជួប​ឬ​ប្រជុំ​នៅពេល​ព្រឹក​ណាស់​។ គាត់​ចូលចិត្ត​នៅផ្ទះ​និង​ញាំ​អាហារ​សុខភាព​ល្អ​ពេលព្រឹក​ជាមួយនឹង​គ្រួសារ​របស់គាត់​។​

​    ​៨. លោក Howard Schultz នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Starbucks


​    ​លោក Schultz បាន​ប្រាប់ Bloomberg Businessweek ថា "​ខ្ញុំ​ក្រោក​នៅ​ម៉ោង ៤ កន្លះ រៀងរាល់​ព្រឹក​ដើម្បី​ដើរ​ជាមួយនឹង​ឆ្កែ​បី​ក្បាល​របស់ខ្ញុំ​និង​ហាត់ប្រាណ​។ នៅ​រង្វង់​ម៉ោង ៥ និង ៤៥ នាទី ខ្ញុំ​ឆុង​កាហ្វេ​ផឹក​ខ្លួនឯង​និង​ប្រពន្ធ​ខ្ញុំ​ប្រើ​ម៉ាស៊ីន Bodum French"៕

ប្រភព៖ Independent 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់