1

នេះ​ជា​រឿង​ដែល​នឹង​កើតឡើង​ចំពោះ​អ្នក នៅពេល​បន្ថែម​រមៀត​ចូល​ក្រូចឆ្មា​ផឹក​រាល់​ព្រឹក​

​    ​ទឹកក្រូច​ភ្លា (​ឬ​ក្រូចឆ្មា​ក៏បាន​) គឺជា​ភេសជ្ជៈ​ដ៏​មាន​អត្ថប្រយោជន៍ ប៉ុន្តែ​ប្រសិនបើ​អ្នក​បន្ថែម​ម្សៅ​រមៀត​ចូល នោះ​លោក​អ្នកនឹង​ទទួលបាន​ភេសជ្ជៈ​ព្យាបាល​រោគ​ដ៏​វេទមន្ត​។ ភេសជ្ជៈ​ដ៏​មាន​ឥទ្ធិពល​នេះ​នឹង​ធ្វើឱ្យ​រាងកាយ​អ្នកមាន​កម្លាំង​និង​មាន​អារម្មណ៍​ក្មេង​វ័យ​។ លោក​អ្នកនឹង​ទទួលបាន​គុណសម្បត្តិ​មួយចំនួន​ប្រសិនបើ​លោកអ្នក​ទទួលទាន​ទឹកក្រូច​ភ្លា​មួយ​កែវ​ដោយ​បញ្ចូល​ជាមួយ​ម្សៅ​រមៀត​រៀងរាល់​ព្រឹក​។​

​    ​ភេសជ្ជៈ​នេះ​មាន​អត្ថប្រយោជន៍​ដល់​សុខភាព​ដូចជា​៖
​    ​១.  កម្ចាត់​ជាតិពុល​និង​ជួយ​ដល់​ការ​សម្រក​ទម្ងន់​
​    ​២. បញ្ហា​ទាក់ទង​នឹង​ជំងឺ​ទឹកនោមផ្អែម​
​    ​៣. ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​

​    ​* គ្រឿងផ្សំ​
​    ​- ទឹកឃ្មុំ ១ ស្លាបព្រា​បាយ (​ដាក់​/​មិន​ដាក់​ក៏បាន​)
​    ​- ទឹក​ក្តៅ​ឧណ្ហៗ ១ ពែង​
​    ​- ម្រេចខ្មៅ​មួយ​ចឹប​
​    ​- ម្សៅ​រមៀត​កន្លះ​ស្រាប​ព្រា​កាហ្វេ​
​    ​- ទឹកក្រូច​ភ្លា ១ ចំហៀង​

​    ​* របៀប​ធ្វើ​
​    ​ដាំទឹក​ឱ្យ​ក្តៅ​ឧណ្ហៗ​ដោយ​បន្ថែម​ម្រេចខ្មៅ រមៀត ទឹកឃ្មុំ (​មិន​ដាក់​ក៏បាន​) និង​ទឹកក្រូច​ភ្លា​ហើយ​កូ​វា​ឱ្យ​សព្វ​ជាការ​ស្រេច​។ ភេសជ្ជៈ​ដ៏​មានតម្លៃ​សម្រាប់​សុខភាព​នេះ​នឹង​ផ្តល់នូវ​អត្ថប្រយោជន៍​ដ៏​អស្ចារ្យ​ដល់​សុខភាព​របស់​អ្នក ប៉ុន្តែ​លោកអ្នក​ត្រូវ​ប្រាកដថា ត្រូវ​ទទួលទាន​វា​រៀងរាល់​ព្រឹក​៕

ប្រភព៖ yourhealthypage

អ្នកនឹងចូលចិត្ត

មតិយោបល់