1

នេះ​ជា​អ្វីដែល​នឹង​កើតឡើង នៅពេល​លាបម្សៅ​មេនំ​ប៉័ង​និង​ទឹកឃ្មុំ​លើ​មុខ​ទុកចោល ១៥ នាទី​

​    ​នរណាៗ​ក៏​ទទួលស្គាល់​ដែរ​ថា ម្សៅ​មេនំ​ប៉័ង និង ទឹកឃ្មុំ​មានគុណ​សម្បត្តិ​ថែរក្សា​សម្រស់​ដ៏​មាន​ប្រសិទ្ធភាព​។ ចុះបើ​លាយ​គ្រឿងផ្សំ​ទាំងពីរ​ចូលគ្នា​ហើយ​លាប​លើ​មុខ​នឹង​មានរឿង​អ្វី​កើតឡើង​? ជាការ​ពិត វា​នឹង​ជួយ​កម្ចាត់​មុន ស្នាម​ខ្មៅ​ក្រោម​រង្វង់​ភ្នែក មុន​ក្បាល​ខ្មៅ និង​ទទួលបាន​នូវ​ស្បែក​ស្អាត​មិន​ធ្លាប់មាន​ពីមុន​នោះឡើយ​។ 

​    ​* គ្រឿងផ្សំ​
​    ​- ម្សៅ​មេនំ​ប៉័ង (Baking Soda) ៤ ស្លាបព្រា​បាយ​
​    ​- ទឹកឃ្មុំ​សុទ្ធ ១ ស្លាបព្រា​បាយ​
​    ​- ទឹក ២ ស្លាបព្រា​កាហ្វេ ឬ​តិចជាង​នេះ​ប្រសិនបើ​ចង់បាន​កំហាប់​ក្រាស់​

​    ​* របៀប​ធ្វើ​
​    ​១. ដាក់​ម្សៅ​ក្នុង​កូន​កែវ​មាន​គម្រប​មួយ រួច​ដាក់​ទឹកឃ្មុំ​ចូល​។ បន្ទាប់មក​ដាក់​ទឹក​ចូល​យឺតៗ និង​កូរ​វា​បណ្តើរៗ ដើម្បីឱ្យ​វា​ឡើងសាច់​ក្រាស់​។ 
​    ​២. លាប​វា​លើ​ស្បែ​កមុខ ទុកចោល ១៥ នាទី រហូត​ទាល់តែ​វា​ស្ងួត តែ​កុំឱ្យ​វា​រឹង​ពេក ឬ​ទន់​ពេក​។ 
​    ​៣. ជ្រលក់​ក្រណាត់​ក្នុង​ទឹក​ក្តៅ​ឧណ្ហៗ រួច​ជូត​សម្អាត​ម៉ាស​នេះ​ចេញ​។ រួច​លុបមុខ​ជាមួយ​ទឹក​ធម្មតា​។ 
​    ​៤. គ្រឿងផ្សំ​នៅសល់​អាច​ទុក​ប្រើ​បាន​ពីរ​បី​ថ្ងៃ​បន្ថែមទៀត​។ 

​    ​បើ​ខ្ជិល​ណាស់ អ្នក​អាច​ប្រើ​ម៉ាស​នេះ​ម្តង​ក្នុង​មួយ​សប្តាហ៍ ហើយ​លទ្ធផល​នឹងធ្វើ​ឱ្យ​អ្នក​ភ្ញាក់ផ្អើល​ជាមិនខាន​៕ 

ប្រភព៖ healthonlinecentral

អ្នកនឹងចូលចិត្ត

មតិយោបល់