1

បុរស​ម្នាក់នេះ​ទល់លាមក​អស់​មួយឆ្នាំ​សុខចិត្ត​សម្ងំ ពេលទៅដល់​ពេទ្យ​ពិនិត្យមើល​មូលហេតុ​ស្ល​ត់​ចិត្ត​ស្ទើរ​ស្លាប់​

​    ​បុរស​ម្នាក់​ដែល​ទល់លាមក​ធ្ងន់ធ្ងរ​មានការ​តក់​ស្ល​ត់​ចិត្ត​យ៉ាងខ្លាំង​ពេល​ដឹងថា គាត់​មាន​ដុំ​សាច់​មហារីក​នៅ​រន្ធ​គូថ ដែល​រាលដាល​ដល់​លិង្គ​។ នេះ​បើ​យោងតាម​វេ​ប​សាយ The Sun ចេញផ្សាយ​កាលពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​។ 

​    ​ក្រុម​វេជ្ជបណ្ឌិត​ដែល​ស្រឡាំងកាំង​បាន​រកឃើញ​ដុំ​សាច់​ប្រវែង ១០ សង់ទីម៉ែត្រ​នៅក្នុង​រន្ធ​គូថ​របស់​អ្នកជំងឺ បន្ទាប់ពី​បុរស​ឥណ្ឌា​អាយុ ៤៧ ឆ្នាំ​រូបនេះ​បាន​ជួប​វេជ្ជបណ្ឌិត​រអ៊ូ​រឿង​ទល់លាមក​។ 

​    ​បុរស ដែល​បត់ជើងធំ​ចេញឈាម​ម្តងម្កាល​រូបនេះ បាន​ស្ទាប​ឃើញ​ដុំ​សាច់​នៅ​រន្ធ​គូថ មាត់​រន្ធ​គូថ ប្លោក និង​លិង្គ​។ ហើយ​គាត់​បាន​ទុក​វា​មិន​រវីរវល់​ព្យាបាល​អស់​មួយឆ្នាំ​ទើប​ទៅរក​ពេទ្យ​ព្យាបាល​ពេល​ជំងឺ​កាន់តែ​ធ្វើទុក្ខ​។​

​    ​យោងតាម​របាយការណ៍​ឈ្មោះថា BMJ Case Reports ក្រុមគ្រូពេទ្យ​បាន​ព្យាបាល​គាត់​នៅ​វិទ្យាស្ថាន Jawaharlal Institute of Postgraduate Medical Education and Research ក្នុង​ទីក្រុង Puducherry ប្រទេស​ឥណ្ឌា​។ ក្រុមគ្រូពេទ្យ​នៅ​វិទ្យាស្ថាន​នេះ​បាន​និយាយថា ដុំ​សាច់​នេះ​បានធ្វើឱ្យ​ស្បែក​លិង្គ​របស់​បុរស​នេះ​ក្រិន ហើយ​វា​ធ្វើឱ្យ​អ្នកជំងឺ​ស្រក​ទម្ងន់​យ៉ាង​លឿន​បំផុត​៕ 

ប្រភព៖ The Sun 

អ្នកនឹងចូលចិត្ត

មតិយោបល់