adverise with khmeread Halti

ន័​រ​វែ​ស​ចង់​ប្រគល់​ភ្នំ​មួយ​ដល់​ហ្វ្រាំង​ឡង់​សម្រាប់​ខួប​ឯករាជ្យ​លើក​ទី ១០០ តែ​មិនមែន​គ្មាន​ហេតុផល​ទេ​!

    ​ខណៈដែល​អ្នកនយោបាយ​ជួបជុំគ្នា​ក្នុង​តំបន់​អឺរ៉ុប​ដើម្បី​ពិភាក្សា​អំពី​ការគ្រប់គ្រង​ព្រំដែន ពួក​អ្នកធ្វើ​យុទ្ធនាការ​នៅ​ន័​រ​វែ​ស​ឯណោះ​វិញ​បានស្នើ​ឱ្យ​រំកិល​ព្រំដែន​ខ្លួន​ទៅខាង​លិច ដើម្បី​ប្រគល់​ភ្នំ​មួយ​ទៅ​ប្រទេសជិតខាង ហ្វ្រាំង​ឡង់​។​

​    ​យុទ្ធនាការ​តាម​បណ្តាញ​សង្គម​មួយ​រៀបចំឡើង​ដោយ​លោក Bjorn Geirr Harsson មន្ត្រី​អាជ្ញាធរ​ផែនទី​ន័​រ​វែ​ស​ចូលនិវត្តន៍ បាន​លើកឡើងថា ន័​រ​វែ​ស​គួរតែ​រំកិល​ព្រំដែន​ខាងកើត​របស់ខ្លួន​ទៅ​លិច ២០ ម៉ែត្រ ទើប​ធ្វើឱ្យ​ភ្នំ Halti ក្លាយជា​របស់​ហ្វ្រាំង​ឡង់​។ 

​    ​សំណើ​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ធ្វើជា​កាដូ​សម្រាប់​អបអរ​ខួប​ឯករាជ្យ​លើក​ទី ១០០ របស់​ហ្វ្រាំង​ឡង់​នៅក្នុង​ឆ្នាំ ២០១៧ ខាងមុខ​។ 

​    ​លោក Harsson អាយុ ៧៥ ឆ្នាំ​ថ្លែងប្រាប់​វេ​ប​សាយ​ន័​រ​វែ​ស The Local ថា "​យើង​នឹងមិន​អស់​ដី​មួយផ្នែក​ណាមួយ​របស់​ន័​រ​វែ​ស​ឡើយ​។ ខ្ញុំ​ប្រាកដ​ក្នុង​ចិត្ត​ថា ហ្វ្រាំង​ឡង់​ច្បាស់​ជា​ពេញចិត្ត​ខ្លាំង​ចំពោះ​ការទទួលបាន​ភ្នំ​នេះ​"​។ 

​    ​ភ្នំ Halti មាន​កម្ពស់​ត្រឹមតែ ១.៣៦៥ ម៉ែត្រ​ប៉ុណ្ណោះ ពោលគឺ​ទាប​ជាង​ភ្នំ​ខ្ពស់ៗ​ចំនួន ២០០ របស់​ន័​រ​វែ​ស​ដាច់​។ ប៉ុន្តែ​ហ្វ្រាំង​ឡង់​វិញ​រកតែ​ភ្នំ​ខ្ពស់​មួយ​គ្មានទេ ដូច្នេះ​ភ្នំ Halti នឹង​ក្លាយជា​ភ្នំ​ខ្ពស់បំផុត​របស់​ហ្វ្រាំង​ឡង់ ប្រសិនបើ​ន័​រ​វែ​ស​យល់ព្រម​ប្រគល់​ភ្នំ​នេះ​ឱ្យទៅ​អ្នកជិតខាង​ខ្សត់​ភ្នំ​មួយ​នេះ​៕ 

ប្រភព៖ Independent 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់