adverise with khmeread 1

ព្រះអាទិត្យ​នឹង​រះ​យូរ​បំផុត​មិន​ធ្លាប់មាន​ក្នុងឆ្នាំនេះ​ចំ​ថ្ងៃ​អង្គារ​ក្រោយ​

​    ​អ្នក​ដែល​ខ្លាច​ភាព​ងងឹត​ច្បាស់​ជា​ចូលចិត្ត​ថ្ងៃ​អង្គារ​ខាងមុខនេះ ព្រោះ​មនុស្ស​លើ​ផែនដី​នឹង​ឃើញ​ព្រះអាទិត្យ​លើ​មេឃ​យូរ​បំផុត​ជា​ថ្ងៃ​ណាៗ​ទាំងអស់​ប្រចាំ​ឆ្នាំនេះ​។ 

​    ​យោងតាម​វេ​ប​សាយ​បាងកក​ប៉ុស្តិ៍​បានឱ្យដឹងថា វិទ្យាស្ថាន​ជាតិ​ស្រាវជ្រាវ​តារាសាស្ត្រ​របស់​ថៃ​បានប្រកាស​កាលពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​ថា ព្រះ​សុរិយា​រដូវក្តៅ​នៅ​អឌ្ឍគោល​ខាងជើង​នឹង​ចាប់ផ្តើម​រះ​នៅ​ថ្ងៃ​អង្គារ​នេះ​នៅ​ថៃ (​និង​កម្ពុជា​ដែរ​)​។ 

​    ​លោក Saran Poshyachinda អនុប្រធាន​វិទ្យាស្ថាន​នេះ​បាន​និយាយថា  
​មនុស្ស​នៅ​ក្រុង​បាងកក​នឹង​ឃើញ​ព្រះអាទិត្យ​រះ ១៣ ម៉ោង និង ៥៦ នាទី (​ប្រសិនបើ​គ្មាន​ភ្លៀង​) ខណៈ​រយៈពេល​អាច​ប្រែប្រួល​នៅតាម​បណ្តា​ខេត្ត​ខ្លះ​។ 

​    ​ព្រះអាទិត្យ​នឹង​រះ​នៅ​ម៉ោង ៥.៥១ នាទី​ព្រឹក និង​លិច​នៅ​ម៉ោង ៦.៤៧ ល្ងាច​នៅ​ថ្ងៃ​អង្គារ ទី​២១ មិថុនា មានន័យថា ព្រះអាទិត្យ​រះ​នៅ​ថៃ ១៤ ម៉ោង​ខ្វះ ៤​នាទី​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់