Arsenal4

ប្រតិកម្ម​របស់​ប្រិយមិត្ត​ក្រុម​កាំភ្លើង​ធំ​ក្រោយ​​ចាញ់​ក្រុម Southampton យប់​មិ​ញ​នេះ​

វា​ជា​រឿង​មួយ​ដែល​ក្រុម​កាំភ្លើង​ធំ​ Arsenal នឹកស្មាន​មិន​ដល់​ ​​ចាញ់​នៅ​ទឹកដី St Mary របស់ Southampton ក្នុងលទ្ធផល ៤-០ យ៉ាងទក់សាច់ និងបានធ្វើឲ្យក្រុមនេះបាត់បង់ឱកាសឡើងមកកាន់​កំពូល​តារាង​ក្នុង​ថ្ងៃ Boxing Day (ថ្ងៃចន្ទស្អែក)។ ក្រោយក្រុម​ហង្ស​ក្រហម Liverpool បាន​បំបាក់​ក្រុម​កំពូល​តារាង Leicester  វាជាឱកាសល្អមួយដែល​ក្រុម​កាំភ្លើង​ធំអាចឡើងទៅកំពូលតារាង។ ​​ផ្ទុយទៅវិញ​ ក្រុមកាំភ្លើងធំបែរជាមកចាញ់​ក្រុម​ដែល​កំពុង​ធ្លាក់​ទម្រង់​លេង Southampton យ៉ាង​អាម៉ាស់ទៅវិញ​។​

​ក្រោយ​បញ្ចប់​ការប្រកួត​ក្រុម​អ្នកគាំទ្រ​របស់​កាំភ្លើង​ធំ Arsenal បាន​បញ្ចេញមតិ​ទាំង​មិន​អស់ចិត្ត​នៅក្នុង​បណ្តាញ​សង្គម Twitter ចំពោះ​ការប្រកួត​ដ៏​សំខាន់​របស់​ពួកគេ​នៅ​យប់​មិញ​នេះ ដោយមានអ្នកខ្លះនិយាយចំអកថា Arsenal តែប៉ុនហ្នឹង ជិតទៅដល់កំពូលតារាងតែងតែខ្ចប់របស់គេ គួរឲ្យអាម៉ាស់ណាស់៕ ​

មតិយោបល់