adverise with khmeread 1

ឆក់​ខ្សែភ្លើង​ហើយ​ធ្លាក់​ពី​ផ្ទះ​សំណង់​ជា​ន៉​ទី​២​ស្លាប់​

​    ​ភ្នំពេញ​៖ មាន​ករណី​បុរស​ម្នាក់​ឆក់​ខ្សែភ្លើង​ធ្លាក់​ពី​សំណង់​ជាន់​ទី​២​ស្លាប់ កាលពី​ថ្ងៃទី​១៨ មិថុនា ឆ្នាំ​២០១៦ ម៉ោង​០៩ នៅ​ចំណុច​ការដ្ឋាន​សំណង់​បុរី​ហាយ​ធិ​ច​លុច​សារី ភូមិ​បឹង​ឈូក សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ ។​
   
​    ​ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ​ឡឹម ដា​រ៉​ន ភេទ​ប្រុស អាយុ ១៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករសំណង់ ស្នាក់​នៅក្នុង​ការដ្ឋាន​សំណង់​ខាងលើ ។​
   
​    ​ប៉ូលិស​បន្តថា  ដំបូង​ជនរងគ្រោះ​បាន​ទៅ​ត​ខ្សែភ្លើង​ដើម្បី​ធ្វើការ រួច​ក៏​ឆក់​ចរន្ត​អគ្គីសនី ធ្លាក់​ពី​ជាន់​ទី​២​ចុះមក​ក្រោម ។ ពេលនោះ​ឪពុក​ធ្វើការ​ជាមួយ បាន​នាំ​ជនរងគ្រោះ​ទៅ​ព្យាបាល នៅ​មន្ទីរ ពេទ្យ​បង្អែក​មានជ័យ ពេលទៅដល់​គ្រូពេទ្យ​ពិនិត្យ​រួច​ប្រាប់ថា ជនរងគ្រោះ​បាន​ស្លាប់​បាត់ទៅហើយ ។​
    
​    ​តាម​ការសន្និដ្ឋាន​រប​ស់លោក​គ្រូពេទ្យ​តុលាការ បញ្ជាក់ថា​ជនរងគ្រោះ​ស្លាប់​ដោយសារ ឆក់​ចរន្ត​អគ្គីសនី  ។​
    
​    ​បច្ចុប្បន្ន  សព​ជនរងគ្រោះ​ប្រគល់ជូន​ក្រុមគ្រួសារ  យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

adverise with khmeread

មតិយោបល់