adverise with khmeread 10

រកឃើញ​ជនជាតិ​ចិន​តៃវ៉ាន់​៨​នាក់​បន្ថែមទៀត​ពាកព័ន្ធ​ករណី​ជំរិត​

    ​ភ្នំពេញ ៖ សមត្ថកិច្ច​ចម្រុះ​បានធ្វើ​ការឆែកឆេរ​នៅផ្ទះ​មួយ​ដែល​សង្ស័យថា ពាក់ព័ន្ធ​ករណី​ឆបោក និង​ជំរិត​ទារប្រាក់​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត​នៅ​សង្កាត់​ទួល​សង្កែ រកឃើញ​ជនជាតិ​ចិន​តៃវ៉ាន់​8​នាក់​បន្ថែមទៀត យកទៅ​សាកសួរ ។​
    
​    ​ប៉ូលិស​និយាយថា នៅ​ថ្ងៃទី​18​មិថុនា​ឆ្នាំ​2016​វេលា​ម៉ោង​10​និង​10​នាទី លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី លួ រ៉ា​បូ ស្នងការរង​ទទួល​ការងារ​អន្តោប្រវេសន៍ និង​លោក វរសេនីយ៍ទោ ប្រាក់ វណ្ណា នាយការិយាល័យ​អន្តោ​ប្រវេ​ស បាន​ដឹកនាំ​កម្លាំង​ចុះ​សហការ​ជាមួយ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដែល​ដឹកនាំ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឃុន សំបូរ អគ្គនាយករង​អន្តោប្រវេសន៍ និង​ដោយមាន​ការសម្របសម្រួល​ពី​ព្រះរាជអាជ្ញារង មាស ច​ន្ទ័ ពិសិដ្ឋ  និង​កម្លាំង​មូលដ្ឋាន​ខណ្ឌ​ឬ​ស្សី​កែវ ។​
         
​    ​កម្លាំង​បាន ចុះ​ធ្វើការ​ឆែកឆេរ​ផ្ទះ​សង្ស័យ ឆបោក និង​ជំរិត​ទារប្រាក់ តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត នៅ​ចំណុច ផ្ទះ​លេខ​04 ផ្លូវ​Q5 បូរី​ឌឺ​ស្តា ខ​ត​ធើ​រៀល សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ ។ ជា​លទ្ធផល​ត្រួត​ពិនិត្យឃើញ​មាន​ជនបរទេស ជា​ជនជាតិ​ចិនតៃវ៉ាន់​ចំនួន​8​នាក់ (​ស្រី​01​នាក់ )​និង​ដកហូត​សម្ភារៈ​មួយចំនួន​។​


    
​    ​បន្ទាប់មក​ជន​បទេស​ទាំងអស់នោះ និង​សម្ភារៈ​មួយចំនួន​បានប្រគល់​ទៅខាង អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ គ្រប់គ្រង​និង​ធ្វើការ​សាកសួរ​បន្ត​៕


adverise with khmeread

មតិយោបល់