adverise with khmeread 2

ឃាត់ខ្លួន​បុរស​ជា​ទាហាន​ម្នាក់​ដឹកឈើ​ឱ្យ​បាក់​ស្ពាន​

    ​កំពង់ស្ពឺ  ៖ បុរស​ម្នាក់​ដឹកឈើ​ពេញ​ឡាន​បណ្តាលឱ្យ​បាក់​ស្ពាន​ត្រូវបាន​កម្លាំង​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ​ចាប់ខ្លួន​នៅវេលា​ម៉ោង​០៨ និង​០៥​នាទី ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ចំ​ណុ​ផ្សារ​កន្ទួត ឃុំ​សង្កែ​សាទ​ប ស្រុក​ឪ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ បញ្ជូនទៅ​តុលាការ ។​
    
​    ​មន្ត្រី​អាវុធហត្ថ​បានឱ្យដឹងថា  កម្លាំង​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តកំពត បានធ្វើការ​ឃាត់ខ្លួន​បុរស​ម្នាក់​ជា​យោធា តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន របស់​ព្រះរាជអាជ្ញា​ខេត្តកំពត ពាក់ព័ន្ធ​ករណី​ដឹកឈើ​បណ្តាលឱ្យ​បាក់​ស្ពាន ស្ថិតនៅ​ចំណុច​ភូមិ​ជ័យ​សេនា ឃុំ​កោះស្លា ស្រុក​ឈូក ខេត្តកំពត កាលពី​យប់​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១៦ កន្លងទៅ ។​
     
​    ​មន្ត្រី​អាវុធហត្ថ​បាន​បន្ត​ឱ្យដឹងថា បុរស​ជា​យោធា​នោះ​មានឈ្មោះ ជឿ​ង ថេ​ង ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជា​មន្ត្រី​យោធា​ភូមិភាគ​ទី​៣ មាន​ទីលំនៅ ឃុំ​សង្កែ​សាទ​ប ស្រុក​ឪ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ​។ ខណៈនោះ​កម្លាំង​បានធ្វើការ ចាប់យក​វត្ថុតាង​រួមមាន រថយន្ត​ម៉ា​កវី​ហ្គូ ចំនួន​០១​គ្រឿង​ផងដែរ​។​


     
​    ​ជនសង្ស័យ និង​វត្ថុតាង ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ កំពុង​កសាង​សំណុំរឿង ប​ញ្ចូ​ន​ឱ្យកម្លាំង​កងរាជអាវុធហត្ថ​ខេត្តកំពត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕


adverise with khmeread

មតិយោបល់