adverise with khmeread 5

ព័ត៌មាន​បន្ថែម​ស្តីពី​ប្តី​បាញ់សម្លាប់​ប្រពន្ធ​រួច​បាញ់សម្លាប់​ខ្លួនឯង​

    ​ភ្នំពេញ ៖ អំពើ​ប្តី​បាញ់សម្លាប់​ប្រពន្ធ រួច​បាញ់សម្លាប់​ខ្លួន​ស្លាប់​ទាំង​២​នាក់ នៅ​ក្នង​បន្ទប់ទឹក​ត្រូវបាន​សមត្ថកិច្ច​បញ្ជាក់​ថា អាច​ផ្តើមចេញពី​រឿង​ប្រច័ណ្ឌ ដោយ​បន្សល់ទុក​កូន​២​នាក់​នៅ​កំព្រា​។​
     
​    ​អំពើ​បាញ់ប្រហារ​ដ៏​ឃោរឃៅ​ខាងលើនេះ បាន​កើតឡើង​នៅវេលា​ម៉ោង​៨​និង​២០​នាទី​យប់ ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​ព្រៃ​បឹង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​
    
​    ​សមត្ថកិច្ច​បានបញ្ជាក់​ថា ជនរងគ្រោះ​ជា​ប្រពន្ធ​មានឈ្មោះ ប្រាក់ សុភ​ក្ត្រា អាយុ​៣៤​ឆ្នាំ មុខរបរ​បើក វេរ​លុយ​Wing យីហោ​«​ប្រជាប្រិយ​»​ចំណែក​ប្តី​វិញ​ឈ្មោះ លី អៀង​សៅ អាយុ​៥០​ឆ្នាំ​មុខរបរ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​។​


    
​    ​យ៉ាងណាក៏ដោយ​សម្រាប់​មូលហេតុ​ពិតប្រាកដ​នោះ គេ​នៅ​មិនទាន់​ដឹង​នៅឡើយ​ទេ ពីព្រោះ​នៅ​ក្នង​ផ្ទះ​មានតែ​កូនតូច​២​នាក់ និង​ឈ្នួល​ម្នាក់ តែ​តាម​ការសន្និដ្ឋាន គឺអាច​ផ្តើមចេញពី​រឿង​ប្រច័ណ្ឌ​។​
    
​    ​សមត្ថកិច្ច​បន្តថា  មុនពេល​កើតហេតុ ប្តី​ប្រពន្ធ​ទាំង​២​នាក់​បាន​ឈ្លោះប្រកែក​គ្នា ហើយ​ដេញ​កូន​និង​ឈ្នួល​ចេញ​ក្រៅ​ផ្ទះ រួច​ក៏​ឮ​ផ្ទុះ​២​គ្រាប់ ។ ពេលនោះ​កម្លាំង​ល្បាត​របស់​នៅក្បែរ បាន​ទៅ​ជួយ​អន្តរាគមន៍ ហើយ​បុក​ទម្លុះ​ទ្វារ ស្រាប់តែ​ឃើញ​ពួកគេ ស្លាប់​ទាំង​២​នាក់​តែម្តងទៅ​៕

adverise with khmeread

មតិយោបល់