adverise with khmeread 1

បាត់​៤​ថ្ងៃ​រកឃើញ​សព​ចងក​នៅ​ដើមឈើ​

      
​    ​កណ្តាល ៖ មាន​ករណី បុរស​ម្នាក់​ធ្វើអត្តឃាត​ដោយ​ចងក​រហូតដល់​ហើម​ស្អុយ​ទើប​ដឹង​នា​ថ្ងៃទី​១៨​មិថុនា​២០១៦ វេលា​ម៉ោង​១២​នៅ ចំណុច​បឹង​សៅ​លាប់ ភូមិ​ពុក​ឫស្សី​លើ ឃុំ​ពុក​ឫស្សី ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។​
     
​    ​ប៉ូលិស​និយាយថា  ជនរងគ្រោះ ឈ្មោះ ចាប ចាន់​ភេទ​ប្រុស អាយុ ៦៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​(​ស្លាប់​) ។ ប្រពន្ធ​ឈ្មោះ ប្រាក់ សារិន​អាយុ​៦៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ មានកូន ០៦​នាក់ ប្រុស​០៤​នាក់​ស្រី ០២​នាក់​។​
     
​    ​ប៉ូលិស​បន្តថា  កន្លងមក​ជនរងគ្រោះ​មាន​ជំងឺលើសឈាម​ប្រចាំកាយ ក្រោយមក​ជនរងគ្រោះ​មាន​ស្មារតី​ភាំងៗ មិនសូវ​និយាយស្តី ។ នៅ​ថ្ងៃទី ១៥ មិថុនា ២០១៦ វេលា​ម៉ោង​០៦.១០​នាទី ជនរងគ្រោះ​បាន​ដើរ​ចេញពីផ្ទះ​ទៅ​ស្រែប្រាំង​ទិសខាងកើត ហើយ​មិនឃើញ​វិល​ត្រឡប់មកផ្ទះ​វិញ ។ ក្រុមគ្រួសារ​បាន​ដើរ​តាមរក​ជនរងគ្រោះ​តែ​រក​មិនឃើញ​។​
   
​    ​លុះដល់​ថ្ងៃទី​១៨​មិថុនា​២០១៦ វេលា​ម៉ោង ១២​ថ្ងៃត្រង់​ឈ្មោះ ចាប ធឿន ភេទ​ប្រុស អាយុ ៤៦​ឆ្នាំ ត្រូវជា​កូនប្រុស​របស់​ជនរងគ្រោះ បាន​ដើរ​ស្វែងរក​ក៏​ប្រទះឃើញ​សាកសព​ជនរងគ្រោះ​ដេកស្លាប់​នៅ​ចំណុច​បឹង​សៅ​លាប់ ភូមិ​ពុក​ឫស្សី​លើ  ឃុំ​ពុក​ឫស្សី ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ។​
     
​    ​សាកសព​ដេកស្លាប់​អ​ង្គុ​ញ​ជើង​នៅលើ​ដី ក្រោម​ដើម​រាំង ដោយមាន​ក្រមា​ពណ៌​ស លាយ​ស្វាយ ចងភ្ជាប់​និង​មែក​រាំង សាកសព​មាន​សភាព​ហើម​ស្អុយរលួយ ហើយ​ក្រុមគ្រួសារ​បាន​យក​សាកសព​មក​ផ្ទះ​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ។​
    
​    ​ក្នង​ករណីនេះ​ក្រោយពី​សមត្ថកិច្ច​ជំនាញ អាជ្ញាធរ និង​ក្រុមគ្រួសារ​របស់​សាកសព បាន ពិនិត្យ​យ៉ាង​ម៉ត់ចត់ បាន​សន្និដ្ឋានថា ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយសារ ចងក ប្រាកដ​មែន  ហើយ​បានប្រគល់​សាកសព​ជូន​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

adverise with khmeread

មតិយោបល់